ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយបកលើ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់រុស្ស៊ីខ្លះមកវិញពីសំណាក់កងម្លាំងទីក្រុងកៀវ ទទួលរងបរាជ័យ ដោយសារតែប្រទេសលោកខាងលិច ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ លោក Zelensky បានអះអាងថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានធ្វើឡើងកាលពីដើមខែមិថុនា ត្រូវបានបំផ្លាញគ្មានសល់ ព្រោះតែកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច មកដល់ទឹកដីអ៊ុយក្រែនយឺតពេលពេក” ។
លោក Zelensky បានឲ្យដឹងទៀតថា “យើងបញ្ឈប់ប្រតិបត្តិការវាយបកទៅលើរុស្ស៊ី ព្រោះយើងមិនអាចមានសមត្ថភាពទៅមុខទៀតនោះទេ ដោយសារតែយើងមិនមានកាំភ្លើងធំដើម្បីបាញ់តតាំងជាមួយសត្រូវ ។ ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏នឹងត្រៀមបង្ហាញលទ្ធផលមិនទទួលបានផ្លែផ្កា នៅលើសមរភូមិប្រយុទ្ធមួយនេះផងដែរ មុនពេលមេដឹកនាំអង្គការណាតូកោះប្រជុំគ្នានៅទីក្រុងវីនីញូស ប្រទេសលីទុយអានី នាថ្ងៃទី១១ ខែកក្កដា” ។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន Financial Times ក៏បានចុះផ្សាយដែរថា មន្ត្រីលោកខាងលិចមិនចាប់អារម្មណ៍ចំពោះការអនុវត្តរបស់អ៊ុយក្រែននៅលើសមរភូមិនេះឡើយ ។ ម្យ៉ាងទៀតការបន្តគាំទ្ររបស់លោកខាងលិចទៅលើរដ្ឋាភិបាលទីក្រុងកៀវក៏មើលទៅតាមកាលៈទេសៈផងដែរ ជាពិសេសលុះត្រាតែប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងមួយចំនួនរបស់រុស្ស៊ីកាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែមិនបានសម្រេចគោលដៅណាមួយឡើយ ជាពិសេសការវាយលុកលើដីគោក ដោយសារតែផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ ម៉ឺនគីឡូម៉ែត្រដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីត្រូវបានដាក់ពង្រាយមីន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ធនាគារពិភពលោក ដឹងហើយថា លុយដែលឲ្យ អ៊ុយក្រែន ខ្ចី នឹងមិនបាន ត្រឡប់មកវិញឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


