Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពិភពលោក ដឹងហើយថា លុយដែលឲ្យ អ៊ុយក្រែន ខ្ចី នឹងមិនបាន​ត្រឡប់មកវិញឡើយ

បានផុស

នៅ

ធនាគារពិភពលោកបានដឹងរួចទៅហើយអំពីហានិភ័យទាក់ទងនឹងការផ្ដល់មូលនិធិ ក៏ដូចជាប្រាក់កម្ចីទៅឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះ នឹងមិនអាចទទួលបានមកវិញនោះទេ ហើយចាត់ទុកវាជាការជួយដល់ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមទៅចុះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីការិយាល័យនៅឯធនាគារពិភពលោកបានប្រាប់សារព័ត៌មាន Sputnik ថា “ធនាគារពិភពលោកបានដឹងយ៉ាងច្បាស់អំពីហានិភ័យទាំងអស់ដែលទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានទៅដល់អ៊ុយក្រែន ហើយហានិភ័យនៃការជួយជាប្រាក់កម្ចីនេះ គឺធនាគារពិភពលោកខ្លួនឯង ដឹងហើយថា មិនអាចទទួលបានមកវិញឡើយ” ។

មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមទៀតថា ទោះយ៉ាងណា រដ្ឋាភិបាលជប៉ុនដែលជាអ្នកចេញមុខធានាចំពោះប្រាក់កម្ចីនេះ នឹងរ៉ាប់រងការខាតបង់ទាំងអស់របស់ធនាគារពិភពលោក សម្រាប់គម្រោងការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) រួមទាំងការទូទាត់ការប្រាក់ផងដែរ ប្រសិនបើអ៊ុយក្រែនខកខានមិនបានសងប្រាក់ដល់ធនាគារអន្តរជាតិមួយនេះ ។

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តប្រាក់កម្ចីចំនួន ១.៥ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ក្រោមការចេញមុខធានាពីសំណាក់រដ្ឋាភិបាលជប៉ុន ដើម្បីដោះស្រាយតម្រូវការរបស់ជនភៀសខ្លួន និងគាំទ្រដល់កំណែទម្រង់ដើម្បីពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការចំណាយធនធានសាធារណៈ ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក អង្គការពិភពលោក និងម្ចាស់ជំនួយអន្តរជាតិបានរៃអង្គាសប្រាក់ជាង ៣៧.៥ ពាន់លានដុល្លារហើយដើម្បីជួយដល់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន ពង្រឹងកម្លាំងការពារព្រំដែនភាគខាងជើង ក្រោយក្រុមទាហាន​ស៊ីឈ្នួលមកកៀកៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម