Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ត្រូវបង្ខំចិត្តនាំចូលថាមពលពីប្រទេសផ្សេង ក្រោយបិទរោងចក្រនុយក្លេអ៊ែរ

បានផុស

នៅ

អាល្លឺម៉ង់ដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ថាមពល ប៉ុន្តែពេលនេះត្រូវបង្កើនការនាំចូលថាមពល​អគ្គិសនីពីប្រទេសជិតខាងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបិទរោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីគាំទ្រដល់ប្រភពថាមពលកកើតឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នអាល្លឺម៉ង់មិនអាចបំពេញតម្រូវការរបស់ខ្លួនជាមួយនឹងថាមពលដែលផលិតក្នុងស្រុកបានទៀតនោះទេ ដោយសារតែគោលនយោបាយថាមពលបៃតង ត្រូវបិទរោងចក្រថាមពលនុយក្លេអ៊ែរ ហើយបញ្ហា​នេះនាំឲ្យទីក្រុងបែរឡាំង ពឹងផ្អែកលើការនាំចូលអគ្គិសនីដែលផលិតនៅរោងចក្របរមាណូរបស់បារាំង និងពឹងលើការផ្គត់ផ្គង់ថាមពលដែលផលិតនៅរោងចក្រធ្យូងថ្មក្នុងសាធារណរដ្ឋឆេក ។

ចំណែកបើតាមនាយកប្រតិបត្តិឧស្សាហកម្មអាល្លឺម៉ង់បានឲ្យដឹងថា កង្វះខាតថាមពលអគ្គិសនីនេះ​ ​នាំឲ្យមានបញ្ហាការប្រកួតប្រជែងក្នុងឧស្សាហ៍កម្មអាល្លឺម៉ង់​ ដោយសារតម្លៃថាមពលខ្ពស់ បន្ទាប់ពីវិនិយោគិនបានដកទឹកប្រាក់វិនិយោគច្រើនជាង ១៣២ ពាន់លានដុល្លារចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់មួយនេះរួចទៅហើយ ។

ពាក់ព័ន្ធជាមួយបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ អាល្លឺម៉ង់​បាន​សន្យា​បោះបង់​ចោល​ថាមពល​នេះ ​ក្រោយ​មហន្តរាយរោងចក្រ​ហ្វូគូស៊ីម៉ា​នៅ​ជប៉ុនឆ្នាំ ២០១១ ខណៈកាលពីខែមេសា ទីក្រុងបែរឡាំងបានបិទស្ថានីយថាមពលនុយក្លេអ៊ែរចំនួន ៣ របស់ខ្លួន ដោយបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររយៈពេល ៦ ទសវត្សរ៍ ដើម្បីគាំទ្រដល់ការផលិតអគ្គិសនីឡើងវិញ និងឲ្យបានពេញលេញនៅឆ្នាំ ២០៣៥ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម