Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីជនជាតិ ម៉ាឡេស៊ី ត្រូវផាកពិន័យ ១១ ដុល្លារ ព្រោះស្លៀកខ្លី

បានផុស

នៅ

ស្ត្រីម្នាក់នៅទីក្រុង Kota Bharu នៃប្រទេសម៉ាឡេស៊ី ត្រូវបានផាកពិន័យជាប្រាក់ប្រហែល ១១ ដុល្លារ បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ឃើញនាងស្លៀកខោខ្លី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកាសែត The Strait Times បានឲ្យដឹងថា ម្ចាស់ហាងសំលៀកបំពាក់ម្នាក់បានបំពានច្បាប់ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ក្រុមប្រឹក្សាក្រុង Kota Bharu ដែលដាក់កំហិតឲ្យម្ចាស់ហាង និងបុគ្គលិកទាំងអស់ស្លៀកពាក់សមរម្យ ទោះមិនកាន់សាសនាឥស្លាមក៏ដោយ ។

រឿងនេះជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេស មានកំហឹងយ៉ាងខ្លាំង ដោយពួកគេបារម្ភថា អ្នកមិនមែនជាជនមូស្លីម ក៏អាចរងគ្រោះដោយគោលនយោបាយរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែរ ។

ឆ្លើយតបនឹងឧបទ្ទវហេតុខាងលើ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់ លោក Nga Kor Ming បានឲ្យអាជ្ញាធរក្រុង Kota Bharu សងប្រាក់ត្រឡប់ទៅនាងវិញ ដោយសារតែម្ចាស់ហាងមិនមែនជាជនមូស្លីមឡើយ ម្យ៉ាងនាងមិនបានចេញទៅណាក្រៅពីបរិវេណហាងរបស់នាងផង ដូច្នេះនាងចង់ស្លៀកអ្វីក៏បាន ។

ប៉ុន្តែទោះជាយ៉ាងណា លោក Sunny See Yeap Seng ដែលត្រូវជាឪពុកចិញ្ចឹមរបស់ស្ត្រីរងគ្រោះរូបនេះ បានបង់ប្រាក់ពិន័យជំនួសនាងរួចទៅហើយ ព្រោះលោកមិនចង់ឲ្យមានជម្លោះវែងឆ្ងាយតទៅទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ អាវ Versace តម្លៃជាង១ពាន់ដុល្លារ ស្រដៀងឯកសណ្ឋានអ្នករត់តុក្នុងភោជនីយដ្ឋាន ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម