ព័ត៌មានអន្ដរជាតិ
វត្តមាននាវាមុជទឹកអាមេរិក នៅឧបទ្វីបកូរ៉េ ធ្វើឲ្យសង្គ្រាមនុយក្លេអ៊ែរ ជិតកើតឡើងមែនទែនហើយ

នៅថ្ងៃចន្ទទី១០ខែកក្កដា ប្រទេសកូរ៉េខាងជើង បានបរិហារទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ដោយនិយាយថា រឿងនេះបង្កើតស្ថានភាពដែលនាំឲ្យជម្លោះនុយក្លេអ៊ែរ ខិតកាន់តែជិតក្លាយជាការពិតហើយ ។
ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានអះអាងដែរថា យន្តហោះឈ្លបយកការណ៍របស់អាមេរិកនាពេលថ្មីៗនេះ បានរំលោភលើលំហអាកាសរបស់ខ្លួននៅជិតឆ្នេរសមុទ្រភាគខាងកើត។
យោងតាមការចុះផ្សាយរបស់កាសែត KCNA បានឲ្យដឹងថា ទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទ្រព្យសម្បត្តិនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ នៅឧបទ្វីបកូរ៉េ គឺជាការគំរាមកំហែងនុយក្លេអ៊ែរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ ហើយបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព។
KCNA បានឲ្យដឹងទៀតថា “ស្ថានភាពធ្ងន់ធ្ងរកើតឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ គឺអាស្រ័យលើសកម្មភាពរបស់អាមេរិកនាពេលអនាគត ហើយទីក្រុងវ៉ាស៊ីនតោន នឹងទទួលខុសត្រូវទាំងស្រុងប្រសិនបើស្ថានការណ៍មិននឹកស្មានដល់ណាមួយ កើតឡើងមែននោះ”។
គួរបញ្ជាក់ជាថ្មី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានមកដល់កំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីខែមេសាថា នាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ប៉ុន្តែមិនបង្ហាញពេលវេលាជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចបែបនេះទេ។
ទន្ទឹមនោះ វាក៏ជាផ្នែកមួយនៃផែនការជំរុញការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិក សំដៅឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែង និងការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើង ដើម្បីការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដូចដែលបានព្រមព្រៀងដោយមេដឹកនាំទាំងពីរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


