ព័ត៌មានអន្ដរជាតិ
WHO ចេញសេចក្តីណែនាំថ្មីស្តីពីការព្យាបាលអ្នកជំងឺកូវីដ-១៩
កាលពីថ្ងៃអង្គារទី២៦ខែមករា អង្គការសុខភាពពិភពលោក (WHO) បានចេញដំបូន្មានថ្មីចំពោះការព្យាបាលអ្នកជំងឺកូវីដ រួមទាំងអ្នកដែលបង្ហាញរោគសញ្ញាមិនឈប់បន្ទាប់ពីជាសះស្បើយផងដែរហើយនិយាយថា ខ្លួនសូមណែនាំឲ្យប្រើថ្នាំប្រឆាំងកំណកឈាមក្នុងកម្រិតទាបដើម្បីការពារការកកឈាម។

អ្នកនាំពាក្យ WHO លោកស្រី Margaret Harris បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា “អ្វីផ្សេងទៀតនៅក្នុងការណែនាំថ្មីនេះគឺថា អ្នកជំងឺកូវីដនៅផ្ទះ គួរតែប្រើប្រាស់ឧបករណ៍ពិនិត្យជីពចរដែលវាស់កម្រិតអុកស៊ីហ្សែន ដូច្នេះអ្នកអាចកំណត់ថាតើការនៅផ្ទះធ្វើឲ្យអ្នកកាន់តែយ៉ាប់យ៉ឺនហើយល្អប្រសើរជាងការទទួលការព្យាបាលនៅមន្ទីរពេទ្យដែរឬក៏អត់”។

លោកស្រីនិយាយថា WHO សូមណែនាំដល់គ្លីនិកឲ្យដាក់អ្នកជំងឺ ស្ថិតក្នុងទីតាំងដែលងាយនឹងភ្ញាក់ដើម្បីធ្វើឲ្យប្រសើរឡើងនូវលំហូរអុកស៊ីហ្សែន។
លោកស្រី Harris និយាយថា “យើងក៏ណែនាំផងដែរ យើងសូមណែនាំឲ្យប្រើថ្នាំប្រឆាំងនឹងកំណកឈាមក្នុងកម្រិតទាបដើម្បីការពារការកកឈាមក្នុងសរសៃឈាម។ យើងណែនាំឲ្យប្រើថ្នាំក្នុងកម្រិតទាបជាជាងកម្រិតខ្ពស់ ពីព្រោះកម្រិតខ្ពស់អាចបណ្តាលឲ្យមានបញ្ហាផ្សេងទៀត”។

ស្របពេលជាមួយគ្នានោះ លោកស្រីបានបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍នៃការពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងនៅសហភាពអឺរ៉ុប។ លោកស្រីនិយាយថា លោកស្រីមិនមានទិន្នន័យជាក់លាក់ទេហើយអាទិភាពរបស់ WHO គឺថា បុគ្គលិកសុខាភិបាលនៅគ្រប់ប្រទេសទាំងអស់នឹងត្រូវចាក់វ៉ាក់សាំងក្នុងរយៈពេល១០០ថ្ងៃដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុន AstraZeneca ដែលអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនជាមួយសាកលវិទ្យាល័យ Oxford បានប្រាប់ EU កាលពីថ្ងៃសុក្រថា ខ្លួនមិនអាចបំពេញតាមគោលដៅផ្គត់ផ្គង់ដែលព្រមព្រៀងគ្នាបានទេរហូតដល់ចុងខែមីនា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


