ព័ត៌មានអន្ដរជាតិ
ផឹកស៊ីច្រៀងខារ៉ាអូខេឮៗពេក បុរសវៀតណាមមួយក្រុមជិះម៉ូតូមកកាប់ដល់ផ្ទះ
មនុស្ស៣នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតដែល រឿងនេះកើតឡើងដោយសារតែសំឡេងរំខានពីការច្រៀងខារ៉ាអូខេឮៗពេកក្នុងការផឹកស៊ីនៅផ្ទះមួយក្នុងទីក្រុង ហូជីមិញ។

ប៉ូលិសខណ្ឌ Binh Chanh ក្នុងទីក្រុងហូជីមិញ បានចាប់ផ្តើមការស៊ើបអង្កេតចូលទៅក្នុងការវាយប្រហារទៅលើលោក ធី អាយុ២៥ឆ្នាំក៏ដូចជាឪពុកនិងមិត្តភក្តិម្នាក់របស់គាត់ផងដែរ។
យោងតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា លោក ធី កំពុងច្រៀងខារ៉ាអូខេនិងផឹកស៊ីក្នុងផ្ទះរបស់គាត់ជាមួយមិត្តភក្តិបីនាក់ទៀត នៅពេលមនុស្សមួយក្រុមមានគ្នា៤នាក់បានចូលមកវាយប្រហារពួកគេដោយកាំបិតនិងដែកទីប។

ក្រុមជនដៃដល់បាននិយាយថា ពួកគេថ្លង់នឹងសំឡេងរំខានពីខារ៉ាអូខេដែលបើកឮហួសហេតុចេញពីផ្ទះរបស់ ធី មុនពេលកាប់គាត់និងមិត្តរបស់គាត់ម្នាក់។
ដោយឃើញមានបញ្ហា ឪពុករបស់ ធី បានព្យាយាមចូលធ្វើអន្តរាគមន៍ប៉ុន្តែក៏រងរបួសដោយសារការកាប់នឹងកាំបិតផងដែរ។
ជនល្មើសបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


