ព័ត៌មានអន្ដរជាតិ
គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)
កាលពីថ្ងៃចុងសប្តាហ៍ បុរសម្នាក់ក្នុងទីក្រុងហាណូយត្រូវបានគេថតជាប់ គប់គ្រាប់បែកសាំងជាច្រើនដបដាក់ផ្ទះអ្នកជិតខាងរបស់គាត់ព្រោះតែអ្នកជិតខាងច្រៀងខារ៉ាអូខេឮៗពេក។
ហេតុការណ៍នេះបានកើតឡើងនៅក្បែរបឹង Trieu Khuc ក្នុងឃុំ Tan Tri ស្រុក Thanh Tri នាម៉ោងប្រហែល១១:៣០នាទីយប់ថ្ងៃសោរ៍។
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ដំបូងពួកគេបានឮការផ្ទុះមួយមុនពេលឃើញបុរសម្នាក់គប់គ្រាប់បែកសាំងពីជាន់ទី៣នៃផ្ទះរបស់គាត់ទៅទីធ្លាផ្ទះអ្នកជិតខាងរបស់គាត់។

គ្រាប់បែកបានផ្ទុះនិងបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះនៅក្បែរៗនិងខ្សែភ្លើង។ បន្ទាប់មក បុរសរូបនោះបានចាក់សោរទ្វារផ្ទះរបស់គាត់។
កាសែត Thanh Nien បានរាយការណ៍ថា មនុស្សមួយចំនួនបានរងរបួសរលាកស្រាលបន្ទាប់ពីឧប្បត្តិហេតុនេះ។ កាសែតនេះបានដកស្រង់សម្តីមន្ត្រីប៉ូលិសម្នាក់ដែលនិយាយថា បុរសម្នាក់នោះមានអាយុ៦១ឆ្នាំហើយមិនមានជំងឺផ្លូវចិត្តទេ។ គាត់តែងតែផឹកស្រាហើយឧស្សាហ៍មានអារម្មណ៍ធុញទ្រាន់។
មន្ត្រីរូបនោះបានពន្យល់បន្ថែមថា ឧប្បត្តិហេតុនេះអាចកើតចេញពីសំឡេងខារ៉ាអូខេរំខានឮៗរបស់អ្នកជិតខាងគាត់។
គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែរលាកដៃធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


