ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក កំពុងប្រើប្រាស់ទឹកដី អ៊ុយក្រែន ដើម្បីបោះចោលអាវុធចាស់ៗរបស់ខ្លួន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅដល់រដ្ឋាភិបាលទីក្រុងកៀវ គឺបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមប្រើប្រាស់ទឹកដីអ៊ុយក្រែនដើម្បីបោះចោលសព្វាវុធចាស់ៗរបស់ខ្លួន ។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ស្ថានទូតរុស្ស៊ីថា “ពិតណាស់ ជំហរបញ្ជូនគ្រាប់បែកចង្កោមបង្ហាញពីអាកប្បកិរិយាយ៉ាងល្អឥតខ្ចោះរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវមិនដឹងទេថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើអ្វីដាក់លើទឹកដីរបស់ពួកគេនោះ” ។
លោក Antonov បានចង្អុលបង្ហាញទៀតថា “រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ប្រើទឹកដីអ៊ុយក្រែនដើម្បីបោះចោលសព្វាវុធចាស់ៗរបស់ខ្លួន, ប្រែក្លាយដីដែលមានជីជាតិរបស់សហភាពសូវៀតទៅជា “កន្លែងកប់ខ្មោច ” ដែលពិបាកក្នុងការរស់នៅ ជាពិសេសគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះរបស់អាមេរិក ក៏ដូចជាគំនរដែកដែលឆេះខ្លោចពីរថក្រោះខ្លារខិន Leopard ផលិតដោយអាល្លឺម៉ង់ រួមជាមួយសម្ភារៈលោកខាងលិចផ្សេងទៀត នឹងនៅតែមាននៅក្នុងទឹកដីរបស់អ៊ុយក្រែន” ។

សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែននៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការសម្រេចចិត្តនេះ ខណៈសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនក៏មិនយល់ស្របនឹងផែនការរបស់រដ្ឋបាលលោក Joe Biden ផងដែរ ។
គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយមិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវាអាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការនៅប៉ុន្មានឆ្នាំ ឬច្រើនទសវត្សរ៍ បន្ទាប់ពីវារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅ ប្រទេសណា?

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?