ព័ត៌មានអន្ដរជាតិ
ស្គាល់អត្តសញ្ញាណទាហានអាមេរិក ដែលរត់ឆ្លងកាត់តំបន់គ្មានយោធា ចូលកូរ៉េខាងជើង
ទាហានអាមេរិកម្នាក់ បានឆ្លងកាត់តំបន់គ្មានយោធា ដែលពុះចែកប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងដោយមិនមានការអនុញ្ញាត កាលពីថ្ងៃអង្គារទី១៨ខែកក្កដា ប៉ុន្តែគាត់ធ្វើសកម្មភាពនេះ ដោយចេតនា។

មន្ត្រីអាមេរិកនិយាយថា ទាហានរូបនោះកំពុងធ្វើដំណើរតាមលក្ខណៈស៊ីវិលនៅភូមិ Panmunjom ក្នុងកម្មវិធីធ្វើដំណើរមួយដែលគេរៀបចំ ដើម្បីផ្តល់ឱកាសទៅមើល ទាហានកូរ៉េខាងត្បូងឲ្យបានជិត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបានបញ្ជាក់ពីមូលហេតុដែលគាត់ឆ្លងកាត់នោះទេ ប៉ុន្តែនិយាយថា អាជ្ញាធរក្នុងប្រទេសកូរ៉េខាងជើង បានចាប់គាត់ទៅឃុំឃាំងហើយ។

មន្ទីរបញ្ចកោណបានបញ្ជាក់អត្តសញ្ញាណទាហានរូបនោះថា មានឈ្មោះ King Travis ដែលចូលបម្រើកងទ័ពតាំងពីខែមករា ឆ្នាំ២០២១មក ហើយគាត់ជាទាហានថ្នាក់ទី២ នៅផ្នែកទ័ពសេះ ដោយមានឯកទេសខាងឈ្លបយកការណ៍។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និយាយថា “ខ្ញុំពិតជាមានការព្រួយបារម្ភជាទីបំផុត អំពីសុខុមាលភាពកងទ័ពរបស់យើង។ ដូច្នេះហើយ យើងនឹងនៅតែផ្តោតលើរឿងនេះ ហើយម្តងទៀត នឹងមានព័ត៌មានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ”។

គួរបញ្ជាក់ថា មន្ត្រីក្រសួងការបរទេសអាមេរិក តែងតែណែនាំកុំឲ្យធ្វើដំណើរទៅកាន់ប្រទេកូរ៉េខាងជើង ដោយព្រមានអំពីហានិភ័យធ្ងន់ធ្ងរនៃការចាប់ខ្លួន និងការឃុំឃាំងរយៈពេលវែង។
តំបន់គ្មានយោធា (DMZ) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកងកម្លាំងយាមកាមរឹងមាំបំផុតនៅលើពិភពលោក ហើយវាពោរពេញទៅដោយគ្រាប់មីន ព័ទ្ធជុំវិញដោយរបងអគ្គិសនី និងលួសបន្លា ព្រមទាំងបំពាក់កាមេរ៉ាឃ្លាំមើលផងដែរ ជាពិសេសឆ្មាំប្រដាប់អាវុធ ឈរជើងឃ្លាំមើល ២៤ ម៉ោងក្នុងមួយថ្ងៃតែម្ដង ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ កូរ៉េខាងជើងត្រូវបានគេឃើញដំឡើងឧបករណ៍បំពងសំឡេងជាថ្មីនៅព្រំដែនខណៈអ្នករត់ចោលស្រុកបន្តបង្ហោះខិត្តប័ណ្ណ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ