ព័ត៌មានអន្ដរជាតិ
មូលហេតុចម្បងចំនួន ២ ដែលធ្វើឲ្យ អ៊ុយក្រែន បរាជ័យវាយបកលើ រុស្ស៊ី
រហូតមកដល់ពេលនេះ ប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីដែលបានចាប់ផ្ដើមជាង ១ ខែកន្លងមកនេះ មិនទទួលបានផ្លែផ្កានៅគោលដៅណាមួយឡើយ ហើយថែមទាំងឈានទៅដល់ការស្លាប់ និងរងរបួសលើកងទ័ពអ៊ុយក្រែនក្នុងកម្រិតដ៏ខ្ពស់ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានចេញការពន្យល់ និងប្រាប់ពីមូលហេតុចម្បងចំនួន ២ ដែលធ្វើឲ្យប្រតិបត្តិការវាយបករបស់រដ្ឋាភិបាលទីក្រុងកៀវ ទទួលរងបរាជ័យ និងមិនសម្រេចបានតាមផែនការគ្រោងទុក ។
លោក Reznikov បានបញ្ជាក់ថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនមានភាពយឺតយ៉ាវ និងមិនសម្រេចដូចតាមផែនការគ្រោងទុក គឺដោយសារតែការបង្កប់គ្រាប់មីនដ៍សាហាវរបស់រុស្ស៊ី និងកង្វះអាវុធការពារដែនអាកាសរបស់លោកខាងលិចដែលផ្ដល់ឲ្យអ៊ុយក្រែនមិនដូចចិត្តចង់បាន” ។

លោក Reznikov បានប្រាប់ទូរទស្សន៍ CNN ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា “បច្ចុប្បន្នទាហានអ៊ុយក្រែនកំពុងតែទប់ទល់នឹងអាវុធដ៏ច្រើនសន្ធឹកសន្ធាប់របស់សត្រូវ ហើយវាក៏ពិបាកផងដែរក្នុងការបុកទម្លុះវាលមីនដ៏ធំល្វឹងល្វើយនៅភាគខាងត្បូងរបស់រុស្ស៊ី” ។
ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky សារភាពថា ប្រតិបត្តិការវាយលុកដែលបានចាប់ផ្តើមនៅដើមខែមិថុនា បានដំណើរការយឺតជាងការចង់បានឆ្ងាយណាស់ ជាពិសេសរថពាសដែករបស់អ៊ុយក្រែនរហូតដល់ ២០ ភាគរយបានទទួលរងការខាតបង់ នៅពេលបើកការវាយប្រហារទៅលើទីតាំងដ៏រឹងមាំរបស់រុស្ស៊ី ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងមួយចំនួនរបស់រុស្ស៊ីកាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែមិនបានសម្រេចគោលដៅណាមួយឡើយ ជាពិសេសការវាយលុកលើដីគោក ដោយសារតែផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ ម៉ឺនគីឡូម៉ែត្រដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីត្រូវបានដាក់ពង្រាយមីន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ពូទីន ថា លោកខាងលិចខកចិត្តលើ អ៊ុយក្រែន ដែលខំផ្ដល់អាវុធទៅឲ្យហើយ នៅតែបរាជ័យវាយបកលើ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


