ព័ត៌មានអន្ដរជាតិ
ពូទីន ថា លោកខាងលិចខកចិត្តលើ អ៊ុយក្រែន ដែលខំផ្ដល់អាវុធទៅឲ្យហើយ នៅតែបរាជ័យវាយបកលើ រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកខាងលិចមានការខកចិត្តជាខ្លាំង នោពេលដែលប្រតិបត្តិការវាយបករបស់ទីក្រុងកៀវមិនទទួលបានលទ្ធផលគាប់ប្រសើរណាមួយ ហើយថែមទាំងឈានទៅដល់ការស្លាប់ និងរបួសកងទ័ពអ៊ុយក្រែនក្នុងកម្រិតដ៏ខ្ពស់ផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រ លោក ពូទីន បានលើកឡើងថា រដ្ឋាភិបាលទីក្រុងកៀវបានទទួលធនធានដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងសព្វាវុធ ក៏ដូចជាទាហានស៊ីឈ្នួលរបស់លោកខាងលិច រួមជាមួយនឹងទីប្រឹក្សាបរទេសរាប់ពាន់នាក់ ប៉ុន្តែនៅតែបរាជ័យក្នុងប្រតិបត្តិការវាយបកមកលើរុស្ស៊ី ។
ទន្ទឹមនោះ មេដឹកនាំរុស្ស៊ីរូបនេះក៏បានកោតសរសើរចំពោះភាពក្លាហាន ការតាំងចិត្ត និងសមត្ថភាពរបស់ទាហានរុស្ស៊ីផងដែរ ជាពិសេសលោកថែមទាំងមើលស្រាលដល់សព្វាវុធយោធារបស់លោកខាងលិច ថាមានលក្ខណៈអន់ជាងអាវុធសម័យសូវៀតទៅទៀត ។
លោក ពូទីន បានបន្ថែមថា បណ្តាប្រទេសលោកខាងលិចបានបន្តផ្គត់ផ្គង់សព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន ដើម្បីធ្វើឲ្យរុស្ស៊ីទន់ដៃទន់ជើង និងអូសបន្លាយជម្លោះកាន់តែយូរទៅៗ ប៉ុន្តែឃ្លាំងអាវុធរបស់អង្គការណាតូនៅក្នុងរដ្ឋមួយចំនួន ក៏កំពុងតែខើចទៅៗផងដែរ ហើយមិនអាចផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវបានទាន់ចិត្តនោះទេ ដោយសារតែផលិតកម្មយោធារបស់លោកខាងលិចត្រូវការពេលវេលា និងការវិនិយោគច្រើន ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែនបានបាត់បង់ទាហានរាប់ម៉ឺននាក់ក្នុងប្រតិបត្តិការវាយបកប្រឆាំងនឹងទីតាំងការពាររបស់រុស្ស៊ី ហើយពេលនេះកម្លាំងទ័ពទីក្រុងកៀវក៏កំពុងបាក់ស្បាតផងដែរ បន្ទាប់ពីរុស្ស៊ីបើកការវាយឆ្មក់ផ្ទួនៗលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ពូទីន បានកើតឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសផ្ដល់គ្រាប់បែកចង្កោម ដែលជាប្រភេទអាវុធត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ពីសំណាក់ប្រទេសជាង ១០០ ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីកាលពីដើមខែកក្កដានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តើប្រព័ន្ធបាញ់រ៉ុកកែត “បិសាចជញ្ជក់ឈាម” ដែលអាមេរិក ត្រៀមផ្តល់ឲ្យអ៊ុយក្រែន ខ្លាំងកម្រិតណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


