ព័ត៌មានអន្ដរជាតិ
តារាកំប្លែងជើងចាស់ថៃ គាំទ្រលោក ថាក់ស៊ីន វិលត្រលប់ចូលស្រុកវិញ
កាលពីថ្ងៃពុធលោកស្រី Paetongtarn បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងចុះចតនៅព្រលានយន្តហោះដនមឿងក្នុងទីក្រុងបាងកក ដើម្បីត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រោយចំណាយពេលរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំ ។

យ៉ាងណាមិញ ដំណឹងដ៏រសើបរបស់អតីតនាយករដ្ឋមន្ត្រីថៃវិលចូលស្រុក បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ព្រោះនេះមិនមែនជារឿងថ្មីដែលលោកថាក់ស៊ីនប្រកាសវិលចូលស្រុកកំណើតវិញឡើយ។ ទន្ទឹមគ្នានោះដែរ ការវិលមកវិញរបស់លោកមានមនុស្សជាច្រើនបានផ្ញើរការនឹករលឹកនិងគាំទ្រយ៉ាងពេញទំហឹង ខណៈតារាកំប្លែងជើងចាស់លោក Suthep Pongam បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមិនខុសពីអ្នកផ្សេងទៀត។
តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន តួកំប្លែងក្នុងរឿង “ខ្មោចថៃកំប្លែង” រូបនេះបានបញ្ចេញមតិថា “ខ្ញុំឃើញវាល្អណាស់! ការវិលមកវិញរបស់លោកថាក់ស៊ីនគឺជារឿងដ៏វិសេសមួយ។ ទោះមិនដឹងថាវាយ៉ាងម៉េច តើគាត់នឹងត្រូវទទួលទោសយ៉ាងណា? តែខ្ញុំយល់ថាគាត់នៅតែជាជនជាតិថៃ ហើយគាត់ទៅក្រៅប្រទេសយូរក្រែលល្មមតែនឹកស្រុកកំណើតចង់វិលមកផ្ទះរស់នៅជុំគ្រួសារដូចគេដទៃដែរ។ ដូច្នេះខ្ញុំសូមគាំទ្រការវិលមកដល់ទឹកដីថៃ របស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា”។

គួរបញ្ជាក់ដែរថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ១៩ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាងកក បញ្ជាឲ្យអ្នកបើកបររកុំធ្វើដំណើរទៅតំបន់ចំនួន ២ ក្នុងក្រុង ខ្លាចផ្ទុះបាតុកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


