ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន ថា កំពុងបើកការវាយប្រហារភេរកម្ម សំដៅលើជនស៊ីវិល
រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានចាត់ទុកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះមកលើទឹកដីរបស់ខ្លួនថា ជាការវាយប្រហារភេរវកម្មសំដៅទៅលើជនស៊ីវិល ស្របពេលដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនមកលើរុស្ស៊ីមិនទទួលបានផ្លែផ្កាអ្វីឡើយ ។

ជាក់ស្ដែងកាលពីខែមុន ស្ពានគ្រីមៀបានរងការវាយប្រហារ ដោយបណ្តាលឲ្យជនស៊ីវិល ២ នាក់បាត់បង់ជីវិត ហើយនៅថ្ងៃទី២៤, ថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា រុស្ស៊ីបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង រួមទាំងការវាយប្រហារលើនាវាដឹកជនស៊ីវិលរបស់រុស្ស៊ីដែលកំពុងធ្វើដំណើរទៅកាន់ច្រកសមុទ្រ Bosporus ។
ស្ថានទូតរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែកក្កដា បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវ ពីបទរៀបចំផែនការជាក់លាក់ ស្របពេលដែលអ៊ុយក្រែនបន្តប្រតិបត្តិការវាយបកដែលរង់ចាំជាយូរមកហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Rafael Iangareev មន្ត្រីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបាននិយាយថា “ប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងឃើញរដ្ឋាភិបាលក្រុងទីកៀវប្តូរទៅជាសកម្មភាពវាយប្រហារភេរវកម្មសំដៅលើជនស៊ីវិល បន្ទាប់ពីបរាជ័យជាក់ស្តែងនៃការវាយលុករបស់ខ្លួន” ។
ទោះបីជាអ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏ដោយ ក៏ប្រធានាធិបតីលោក Volodymyr Zelensky ធ្លាប់បាននិយាយថា ការវាយប្រហារលើទឹកដីរុស្ស៊ីគឺជា “រឿងដែលចៀសមិនរួច ហើយថែមត្រឹមត្រូវ និងយុត្តិធម៌” ។

ទន្ទឹមនោះ ក្រៅពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) ក៏បានបាញ់ផ្លោងលើទីក្រុង Donetsk ចំនួន ៤៥០ ដងផងដែរ ចាប់តាំងពីសប្តាហ៍មុនមក ដែលបានសម្លាប់ជនស៊ីវិល ២ នាក់ របួស ៣៦ នាក់ និងខូចខាតអគារលំនៅដ្ឋានចំនួន ៩០ ខ្នង ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានចោទប្រកាន់ទីក្រុងកៀវថា បានរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ បន្ទាប់ពីអ្នកបាញ់ស៊ីបអ៊ុយក្រែនបានដាក់គោលដៅចម្បងលើពេទ្យទាហាន និងបុគ្គលិកពេទ្យផ្សេងទៀតរបស់រុស្ស៊ី ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតបានបន្ថែមទៀតថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងលើកទឹកចិត្តឲ្យអ៊ុយក្រែនបើកការវាយប្រហារភេរវកម្មឆ្លងព្រំដែន ស្របពេលដែលប្រទេសរុស្ស៊ីបានចោទប្រកាន់ជាយូរមកលើលោកខាងលិចនៃការរៀបចំសង្រ្គាមប្រូកស៊ីប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្ដល់ការគាំទ្រដល់អ៊ុយក្រែនជាមួយនឹងជំនួយយោធា និងហិរញ្ញវត្ថុក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ។
ជាចុងក្រោយលោក Iangareev បានរំឭកឡើងវិញថា រដ្ឋាភិបាលរបស់លោកបើកចំហសម្រាប់កិច្ចពិភាក្សា ប្រសិនបើលោកខាងលិចបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវនៅតែទទួលបានអាវុធពីសមាជិកណាតូ ជាពិសេសសហរដ្ឋអាមេរិក ដែលទើបនឹងផ្ដល់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ចិន ថា អង្គការណាតូ ជាអ្នកបង្កើតសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


