Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅរុស្ស៊ី ស្លាប់មនុស្ស ៣០នាក់ (មានវីដេអូ)

បានផុស

នៅ

មនុស្សយ៉ាងតិច៣០នាក់ ត្រូវបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈមួយនៅទីក្រុង Dagestan ភាគខាងត្បូងប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ខណៈមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

យោងតាមក្រសួងសង្គ្រោះបន្ទាន់, បុគ្គលិកសង្គ្រោះប្រហែល២៦០នាក់ត្រូវបានដាក់ពង្រាយ ក៏ដូចជាយន្តហោះផងដែរ ដើម្បីជម្លៀសអ្នករបួសធ្ងន់ទៅកាន់ទីក្រុងមូស្គូ។

ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានដកស្រង់សម្តីវេជ្ជបណ្ឌិតដែលនិយាយថា កុមារបីនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ ភ្នាក់ងារដដែលបន្ថែមថា ភ្លើងបានរាលដាលលើផ្ទៃដី៦០០គីឡូម៉ែត្រការ៉េ ហើយអាចមានគ្រោះថ្នាក់នៃការផ្ទុះបន្ថែមទៀត។

លើសពីនេះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី​និយាយ​ថា ​ការស៊ើបអង្កេតផ្នែក​ព្រហ្មទណ្ឌ​ ត្រូវ​បាន​បើក​ដើម្បី​រកឲ្យឃើញនូវមូលហេតុ បង្កឲ្យមានអគ្គិភ័យ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ភ្លើងឆេះព្រៃនៅហាវ៉ៃ៖ មនុស្ស១៣០០នាក់បន្តបាត់ខ្លួន ខណៈមួយថ្ងៃ រកឃើញសាកសពពី ១០ទៅ២០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម