ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនអាវុធដែលរឹបអូសពីឧក្រិដ្ឋជន និងពលរដ្ឋក្នុងទីក្រុងទៅឲ្យ អ៊ុយក្រែន
មន្ត្រីអនុវត្តច្បាប់អ៊ុយក្រែនបានប្រកាសថា ប៉ូលិសទីក្រុង Miami បានប្រគល់អាវុធធុនតូចមួយកញ្ចប់ទៅឲ្យអ៊ុយក្រែន រួមមានទាំងអាវុធដែលត្រូវបានរឹបអូសពីឧក្រិដ្ឋជន ឬទិញត្រលប់មកវិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ។

ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅទីក្រុង Irpen ក្នុងតំបន់កៀវនៃប្រទេសអ៊ុយក្រែន ហើយមានការអញ្ជើញចូលរួមពីលោក Gennady Fedoryuk អគ្គស្នងការរងនគរបាលជាតិ និងលោក Manuel Morales មេប៉ូលិសទីក្រុង Miami ។
ទន្ទឹមនោះ លោក Fedoryuk បាននិយាយថា “វាជារឿងពិសេសណាស់ ដែលអាវុធចាប់បានពីឧក្រិដ្ឋជននៅតាមដងផ្លូវ អាចត្រូវបានប្រើជាឧបករណ៍សម្រាប់ប្រឆាំងឧក្រិដ្ឋកម្ម ។ ក្នុងពេលជាមួយគ្នានេះ អាវុធដែលត្រូវបានបញ្ជូនទៅអង្គភាពរបស់យើង ក៏នឹងក្លាយទៅជាឧបករណ៍មួយផ្សេងទៀតសម្រាប់រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ” ។

ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាក្រុង Irpen បាននិយាយថា អាវុធធុនតូចដែលមេប៉ូលិសក្រុង Miami ប្រគល់ឲ្យអ៊ុយក្រែន មានកាំភ្លើង ១០២ ដើម និងគ្រាប់កាំភ្លើងចំនួន ១៥ ម៉ឺនគ្រាប់ ។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់កញ្ចប់អាវុធទាំងអស់នេះ សុទ្ធសឹងតែរឹបអូសពីឧក្រិដ្ឋជននោះទេ ប៉ុន្តែមួយចំនួនក៏ត្រូវបានទិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីបានព្រមានលោកខាងលិចម្ដងហើយម្ដងទៀតពីការបញ្ជូនអាវុធគ្រប់បែបយ៉ាងទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា វាគ្រាន់តែជាការពន្យារពេលជម្លោះឲ្យកាន់តែយូរប៉ុណ្ណោះ ។ ជាក់ស្ដែងរហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយជិត ១ ឆ្នាំកន្លះមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី ថា បើ អ៊ុយក្រែន ព្រមចោលទឹកដីដើម្បីតែចង់ចូល ណាតូ នោះទីក្រុង កៀវ ក៏នឹងបាត់ខ្លួនដែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


