ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក យល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យ អ៊ុយក្រែន
សហរដ្ឋអាមេរិក បានយល់ព្រមផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនហើយ ប៉ុន្តែត្រូវបញ្ជូនចេញពីប្រទេសដាណឺម៉ាកនិងហូឡង់ នៅពេលការបណ្តុះបណ្តាលភីឡុតត្រូវបានបញ្ចប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា។

ប្រទេសអ៊ុយក្រែន បានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីទទួលឲ្យបាននូវយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក យកទៅទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។
ហើយឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន បានធានាជាផ្លូវការដល់ប្រទេសដាណឺម៉ាកនិងហូឡង់ថា សហរដ្ឋអាមេរិក នឹងពន្លឿនការរៀបចំសំណើផ្ទេរយន្តហោះ F-16 របស់ភាគីទីបីចាំបាច់ទាំងអស់ទៅឲ្យអ៊ុយក្រែន ដូច្នេះទីក្រុងកៀវ នឹងទទួលបានយន្តហោះប្រភេទនេះ នៅពេលដែលអាកាសយានិកត្រូវបានបណ្តុះបណ្តាលរួចរាល់។
មន្ត្រីខាងលើនិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើលិខិតទៅកាន់សមភាគីដាណឺម៉ាក និងហូឡង់រួចហើយ ជាពិសេសថែមទាំងធានាដល់ពួកគេផងដែរថា សំណើនឹងត្រូវបានអនុម័ត។

លោក Blinken និយាយថា “វានៅតែជារឿងសំខាន់ ដែលអ៊ុយក្រែនអាចការពារខ្លួន ប្រឆាំងនឹងការវាយលុកជាបន្តរបស់រុស្ស៊ី និងការរំលោភលើអធិបតេយ្យរបស់ខ្លួន”។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានគាំទ្រកម្មវិធីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ដើម្បីបើកយន្តហោះ F-16 កាលពីខែឧសភា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានពេលវេលាជាក់លាក់សម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុន Lockheed Martin នេះនៅឡើយទេ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ចាត់ទុក វត្តមានយន្តហោះចម្បាំង F-16 នៅអ៊ុយក្រែន ជាការគំរាមកំហែង នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


