ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាត់ទុក វត្តមានយន្តហោះចម្បាំង F-16 នៅអ៊ុយក្រែន ជាការគំរាមកំហែង នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា ទីក្រុងមូស្គូមិនអាចព្រងើយកន្តើយចំពោះសមត្ថភាពនុយក្លេអ៊ែររបស់យន្តហោះចម្បាំង F-16 ដែលអាចផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួននោះទេ។
លោក Lavrov បានព្រមាននៅក្នុងបទសម្ភាសជាមួយគេហទំព័រ Lenta.ru កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដាថា ពាក់ព័ន្ធការបន្តផ្តល់អាវុធទំនើបបន្ថែមទៀតដល់ទីក្រុងកៀវ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូ កំពុងបង្កើតហានិភ័យនៃការប្រឈមមុខប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី ហើយនេះអាចនាំទៅរកផលវិបាកដ៏មហន្តរាយ។
លោកបន្ថែមថា ផែនការផ្គត់ផ្គង់យន្តហោះ F-16 ដល់ទីក្រុងកៀវ គឺជាឧទាហរណ៍មួយទៀត នៃទង្វើអរិភាពរបស់លោកខាងលិច និងជាការអភិវឌ្ឍន៍គ្រោះថ្នាក់បំផុត។
រដ្ឋមន្ត្រីការបរទេសរូបនេះបន្តថា “យើងបានជូនដំណឹងដល់មហាអំណាចនុយក្លេអ៊ែរអាមេរិក អង់គ្លេស និងបារាំងថា រុស្ស៊ីមិនអាចព្រងើយកន្តើយចំពោះសមត្ថភាពរបស់យន្តហោះទាំងនេះក្នុងការបំពាក់អាវុធនុយក្លេអ៊ែរបានឡើយ។ ប្រព័ន្ធបែបនេះនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែងពីលោកខាងលិច នៅក្នុងដែននុយក្លេអ៊ែរ”។
ក្នុងបទសម្ភាសខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង វីលនីញូស កាលពីថ្ងៃពុធទី១២ខែកក្កដា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា នឹងមានការផ្ទេរយន្តហោះ F-16 ទៅអ៊ុយក្រែន ដែលទំនងជាចេញពីបណ្តាប្រទេសអឺរ៉ុប។
ហើយមួយថ្ងៃមុននោះ ដាណឺម៉ាកបានប្រកាសថា សម្ព័ន្ធទាំងឡាយ ដែលរួមមានហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ចក្រភពអង់គ្លេស និងស៊ុយអែត នឹងចាប់ផ្តើមបណ្តុះបណ្តាលទ័ពអាកាសអ៊ុយក្រែន ឲ្យចេះប្រើយន្តហោះរបស់សហរដ្ឋអាមេរិកប្រភេទនេះ នៅខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ចង់បានយន្តហោះចម្បាំងច្រើនប្រភេទពីលោកខាងលិច មិនមែនត្រឹម F-16 ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


