ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ចេញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះថ្មី ដើម្បីកម្ចាត់ការឈ្លានពានរបស់ អាមេរិក
កូរ៉េខាងជើងអាចនឹងដាក់ពង្រាយនាវាផ្ទុកប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងយន្តហោះថ្មី ដើម្បីទប់ស្កាត់ និងកម្ចាត់ការឈ្លានពានដោយខុសច្បាប់ពីសំណាក់យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរបស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េរបស់ទីក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍មួយថា ការដាកពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលនេះ គឺជាការបន្ថែមកម្លាំងជំនួយដល់កងទ័ព បន្ទាប់ពីបានវាយប្រហារយន្តហោះចម្បាំងរបស់អាមេរិកដែលបានហោះឈ្លានពានចូលទៅក្នុងតំបន់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងចំនួន ៣ ដងកាលពីថ្ងៃព្រហស្បតិ៍ ។
សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការណាមួយសម្រាប់ការការពារអធិបតេយ្យភាពរបស់ខ្លួន ។

ទន្ទឹមនោះ ទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានចោទប្រកាន់យន្តហោះឈ្លបយកការណ៍របស់អាមេរិកពីការហោះឈ្លានពានខុសច្បាប់រួចមកហើយផងដែរកាលពីខែកក្កដា ។ ក្រោយមក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីផ្លោងអន្តរទ្វីបប្រភេទថ្មី ដើម្បីជាការកំញើញទៅដល់អាមេរិក ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងក៏កើតមានឡើង ចំពេលកិច្ចប្រជុំកំពូលត្រីភាគរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅជំរំប្រធានាធិបតី Camp David ដែលមានទីតាំងជិតទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ ថៃ ៖ លោក ថាក់ស៊ីន នឹងនាំទៅពន្ធនាគារ ពេលត្រលប់ចូលស្រុកវិញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


