ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ និយាយលម្អិតគ្មានសល់អំពីសមយុទ្ធយោធារបស់ ចិន
ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអាទិត្យនេះបានចេញមកបញ្ជាក់លម្អិតគ្មានសល់អំពីការធ្វើសមយុទ្ធយោធាដោយកំហឹងរបស់ប្រទេសចិននៅជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីលោក William Lai ទៅកាន់សហរដ្ឋអាមេរិកក្នុងខែនេះ ។

ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យន្តហោះចម្បាំងកងទ័ពអាកាសចិនដែលរួមមានធុន Su-30 ក៏ដូចជាយន្តហោះចម្បាំង J-11 ចំនួន ៤២ គ្រឿងបានហោះនៅជុំវិញកោះនេះ ហើយក្នុងនោះ ២៥ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីតៃវ៉ាន់បានលើកឡើងថា ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជិតកោះនេះ ដោយប្រើការឈប់ចុះចតរបស់លោក Lai នៅសហរដ្ឋអាមេរិក ជាលេសដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត មុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ។

ជាការឆ្លើយតប កងទ័ពជើងទឹករបស់កោះតៃវ៉ាន់បានបញ្ចេញនាវាចម្បាំងដឹកមីស៊ីល Tian Dan ឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់ដើម្បីទៅឃ្លាំមើលការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា ទីបញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានប្រកាសពីការធ្វើសមយុទ្ធល្បាត និងសមយុទ្ធរួមគ្នារវាងកងទ័ពដែនទឹក និងដែនអាកាសនៅសមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ ដើម្បីសាកល្បងការសម្របសម្រួល និងសមត្ថភាពប្រយុទ្ធរបស់កងទ័ព ដើម្បីដណ្តើមគ្រប់គ្រងដែនអាកាស និងដែនទឹកនៅភាគខាងជើង និងភាគនិរតីនៃកោះតៃវ៉ាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


