ព័ត៌មានអន្ដរជាតិ
បេសកកម្មយានរុករកនៅឋានព្រះចន្ទជិតកន្លះសតវត្សរបស់ រុស្ស៊ី រងបរាជ័យ
ទីភ្នាក់ងារអវកាសរុស្ស៊ីបាននិយាយថា ការស៊ើបអង្កេត ក៏ដូចជាការរុករកលើឋានព្រះចន្ទលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតកន្លះសតវត្សកន្លងមកនេះទទួលរងបរាជ័យ នៅពេលដែលយានអវកាសគ្មានមនុស្សបើកបានធ្លាក់លើផ្ទៃឋានព្រះចន្ទ ។

លទ្ធផលនៃការវិភាគបឋមបង្ហាញថា យាន Luna-25 ដែលបាញ់បង្ហោះកាលពីថ្ងៃទី១១ ខែសីហា បានផ្លាស់ទីទៅក្នុងគន្លងដែលមិនអាចដឹងជាមុនបាន និងបាត់បង់សញ្ញាទាក់ទង បន្ទាប់ពីបុកជាមួយផ្ទៃព្រះចន្ទ ក្រោយព្យាយាមចុះចត ។
គួរបញ្ជាក់ថា បេសកម្មយាន Luna-25 គឺជាការស៊ើបអង្កេតលើឋានព្រះចន្ទលើកដំបូងបង្អស់របស់រុស្ស៊ី បន្ទាប់ពីយាន Luna-24 បានបញ្ជប់បេសកកម្ម ដោយបានយកគំរូដីពីឋានព្រះចន្ទក្នុងសម័យសូវៀតឆ្នាំ ១៩៧៦ ។
ទន្ទឹមនោះ ប្រសិនបើមិនមានឧបសគ្គបែបនេះទេ យាន Luna-25 ត្រូវបានគេរំពឹងថា នឹងធ្វើការចុះចតជាលើកដំបូងនៅជិតប៉ូលខាងត្បូងរបស់ផ្ទៃព្រះចន្ទនៅថ្ងៃទី២១ ខែសីហានេះតែម្ដង ហើយបន្ទាប់មកវានឹងចំណាយពេល ១ ឆ្នាំដើម្បីរុករកប្រភពទឹក និងធនធានផ្សេងទៀត ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ រុស្ស៊ី ធានា ចេញមុខសងសឹកជួស បើអ្នកណាហ៊ានវាយប្រហារសម្ព័ន្ធមិត្តរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


