Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀននៅ ឥណ្ឌូណេស៊ី កោរសក់ក្មេងស្រី ១៤ នាក់ ដោយសារគ្របក្បាលមិនជិត

បានផុស

នៅ

កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា នាយកសាលា SMPN1 នៅប្រទេសឥណ្ឌូណេស៊ីបាននិយាយថា គ្រូបង្រៀនម្នាក់បានកោរសក់ក្មេងស្រីចំនួន ១៤ នាក់ ដោយសារតែពួកគេគ្របកន្សែងមិនជិតក្បាល ខណៈរឿងនេះបានកើតឡើងតាំងតែពីថ្ងៃទី២៣ ខែសីហាមកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅសាលារៀននោះ ក្មេងស្រីមូស្លីម និងមិនមែនមូស្លីមក៏ដោយ ត្រូវបានបង្ខំឲ្យពាក់កន្សែង Hijab ប៉ុន្តែទើបតែមានការផ្លាស់ប្តូរច្បាប់បង្ខំឲ្យស្លៀកពាក់បែបនេះនៅឆ្នាំ ២០២១ ប៉ុណ្ណោះ ។

លោក Harto ជានាយកសាលាបានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើង ខាងសាលាបានសុំទោសអាណាព្យាបាល និងចរចាគ្នារួចរាល់ហើយ ខណៈគ្រូក៏ត្រូវព្យួរពីការងារដែរ ។

លោកបន្តថា ក្មេងស្រីត្រូវគ្រូពិន័យ ដោយសារពួកនាងមិនពាក់មួកក្រោមកន្សែងគ្របក្បាល បណ្ដាលឲ្យលេចសក់នៅគែមៗចេញមកក្រៅ ដោយមើលទៅគឺមិនមានសណ្ដាប់ធ្នាប់ឡើយ ។

យ៉ាងណាក៏ដោយ ក្រុម​សិទ្ធិ​មនុស្សបាន​អំពាវនាវ​ឲ្យ​បណ្ដេញ​គ្រូ​បង្រៀនដែលបានប្រព្រឹត្តទង្វើឃោរឃៅខាងលើចេញពីសាលាតែម្ដង ហើយទោះប្រទេសឥណ្ឌូណេស៊ីមានសាសនាធំៗចំនួន ៦ ក៏ដោយ ប៉ុន្តែការព្រួយបារម្ភនៃភាពមិនអត់ឱនខាងសាសនាឥស្លាមនៅតែកើនឡើង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ todayonline

ចុចអាន៖ ក្រុមតាលីបង់ ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិ ក្រោយគ្របកន្លែងមិនជិតក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម