ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន DailyMail ៖ រុស្ស៊ី យកសម្បកកង់ឡានបាំងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីការពារពី ដ្រូនអ៊ុយក្រែន
ប្រទេសរុស្ស៊ី បានចាប់ផ្តើមយកសម្បកកង់ឡាន ទៅដាក់លើយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ Tu-95 របស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីការពារ ពីដ្រូនរបស់អ៊ុយក្រែន។

រូបភាពផ្កាយរណប បានបង្ហាញពីយន្តហោះវាយប្រហាររហ័ស្សនាម “ខ្លាឃ្មុំ” នៅឯមូលដ្ឋានទ័ពអាកាស Engels-2 ក្នុងតំបន់ Saratov ដែលមានសម្បកកង់ជាច្រើន ដាក់នៅពីលើ។
មូលដ្ឋាននេះ ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក្នុងការវាយប្រហារចំនួនពីរលើក កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីនោះ លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបង្ខំចិត្តបន្លាស់ទីយន្តហោះ Tu-95 មួយចំនួន ទៅកាន់មូលដ្ឋានទ័ពអាកាសផ្សេងវិញ។
ថ្វីបើហេតុផលសម្រាប់ការយកសម្បកកង់ឡានទៅបាំងស្លាប និងផ្នែកនៃតួយន្តហោះខាងលើ មិនទាន់ត្រូវបានគេដឹងច្បាស់ទាំងស្រុងក៏ដោយ ប៉ុន្តែសេចក្តីរាយការណ៍ក្នុងគេហទំព័រ The Aviationist បានលើកឡើងថា សម្បកកង់ឡាន គឺត្រូវបានប្រើប្រាស់ដើម្បីការពារយន្តហោះទម្លាក់គ្រាប់បែកដ៏មានតម្លៃ ពីការវាយប្រហារដែលធ្វើឡើងដោយដ្រូន kamikaze។ កង់ឡានអាចនឹងស្រូបយកផលប៉ះពាល់ពីការវាយប្រហាររបស់ដ្រូន ឬដើម្បីការពារធុងប្រេងនៅលើយន្តហោះ។

រឿងនេះ កើតឡើងបន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារថ្មីៗចំនួនពីរលើក លើយន្តហោះរុស្ស៊ី។
ក្នុងការវាយប្រហារមួយនៅ Pskov, យន្តហោះដឹកជញ្ជូន Il-76 ចំនួន៤គ្រឿង ត្រូវខូចខាតដោយក្នុងនោះមាន២គ្រឿងប្រើការលែងបានជួសជុលមិនកើត បន្ទាប់ពីត្រូវភ្លើងឆាបឆេះ។
ដោយឡែក ក្នុងការវាយប្រហារមួយទៀតនៅទីក្រុង Kursk, អ៊ុយក្រែនបានអះអាង បំផ្លាញយន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង, យន្តហោះចម្បាំង MiG-29 មួយគ្រឿង, ប្រព័ន្ធការពារដែនអាកាស Pantsir-S1 ២គ្រឿង និងរ៉ាដាមួយ ដែលភ្ជាប់ទៅនឹងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីដីទៅអាកាស S-300៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដ្រូនអ៊ុយក្រែន ចូលកម្ទេច យន្តហោះទម្លាក់គ្រាប់បែកតម្លៃ២៧០លានដុល្លាររបស់រុស្ស៊ី ដល់ក្នុងបន្ទាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


