ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន ចូលកម្ទេច យន្តហោះទម្លាក់គ្រាប់បែកតម្លៃ២៧០លានដុល្លាររបស់រុស្ស៊ី ដល់ក្នុងបន្ទាយ
យោងតាមរបាយការណ៍នៅថ្ងៃអង្គារទី២២ខែសីហា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីមួយគ្រឿងត្រូវបានកម្ទេច នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។

រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវិភាគដោយ BBC Verify បានបង្ហាញឲ្យឃើញយន្តហោះ Tupolev Tu-22 កំពុងឆេះនៅមូលដ្ឋានទ័ពអាកាស Soltsy-2 ភាគខាងត្បូងទីក្រុង St Petersburg។
ស្របពេលជាមួយគ្នានោះ ទីក្រុងមូស្គូនិយាយថា ដ្រូនអ៊ុយក្រែន ក៏ត្រូវវាយប្រហារដោយអាវុធធុនតូចផងដែរ ប៉ុន្តែវានៅតែអាចមកបំផ្លាញយន្តហោះនេះបាន។
Tu-22 តម្លៃ២៧០លានដុល្លារ អាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងពីរដង ហើយត្រូវបានរុស្ស៊ីប្រើ ដើម្បីវាយប្រហារទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែកកាលពីថ្ងៃចន្ទ អ្នកនាំពាក្យនៃទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថា យន្តហោះយោធាមួយផ្សេងទៀត ក៏ត្រូវកម្ទេចផងដែរក្នុងការវាយប្រហារដោយដ្រូន នៅតំបន់ Kaluga នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏រាយការណ៍ពីការវាយប្រហារនេះផងដែរ ប៉ុន្តែបដិសេធ បង្ហាញទំហំនៃការខូចខាតឡើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងកៀវ បានបាញ់បង្ហោះដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ ខណៈបន្ទាយ Soltsy-2 មានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


