Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សរសើរ ហ្វីលីពីន ដែលអង់អាច ហ៊ានកាត់របាំងបណ្តែតទឹករបស់ចិន

បានផុស

នៅ

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា ការដែលហ្វីលីពីន ដករបាំងបណ្តែតទឹករបស់ចិន នៅក្បែរថ្មប៉ប្រះទឹក Scarborough Shoal ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង គឺជាទង្វើដ៏អង់អាច ក្នុងការការពារអធិបតេយ្យរបស់ពួកគេ។

(រូបថត៖ ឆ្មាំសមុទ្រហ្វីលីពីន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងម៉ានីល ​បាន​សម្តែង​ការ​ខឹងសម្បា ​ចំពោះ​ការ​ដាក់​រនាំងដ៏​វែង​របស់​ចិន ​នៅ​ជិត​ផ្ទាំង​ថ្ម​ដែល​មាន​ចម្ងាយ​ប្រហែល២០០គីឡូម៉ែត្រ​ ពី​ប្រទេស​ហ្វីលីពីន។

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា ខ្លួនបានអនុវត្តប្រតិបត្តិការពិសេស ដើម្បីដករបាំងនោះចេញ ដោយហៅវាថា ជាការបំពានច្បាប់អន្តរជាតិ និងជាគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍។

ក្នុងអំឡុងពេលសវនាការសភា ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកនៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានសរសើរសកម្មភាពរបស់ហ្វីលីពីន និងបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។

លោកស្រី Lindsey Ford (រូបថត៖ Linkedin)

លោកស្រី Ford បានប្រាប់អនុគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការបរទេសរបស់សភាថា “ក្រសួងសូមបញ្ជាក់ឲ្យច្បាស់ថា នៅពេលនិយាយអំពីការប្តេជ្ញាចិត្តនៃសន្ធិសញ្ញារបស់យើងចំពោះប្រទេសហ្វីលីពីន យើងជឿអំពីការវាយប្រហារដោយប្រដាប់អាវុធ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ យន្តហោះ នៅសមុទ្រចិនខាងត្បូង។ នោះរួមទាំងឆ្មាំសមុទ្រហ្វីលីពីនផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា ចិនសូមផ្តល់ដំបូន្មានដល់ហ្វីលីពីន ឲ្យបញ្ចៀសការបង្កហេតុណាមួយក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការកាត់ផ្ដាច់របាំងបណ្ដែតទឹក។

ដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ត្រូវបានគេស្គាល់ថាជាច្រកនេសាទដ៏សម្បូរបែប ហើយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ប៉ុន្តែតំបន់ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ចិន ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។

យ៉ាងណា យោងតាមសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិបានទទួលស្គាល់ថា ចិនពិតជារំលោភលើសិទ្ធិនេសាទរបស់ប្រជានេសាទហ្វីលីពីន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ចេញការព្រមានទៅ ហ្វីលីពីន រឿងកាត់ “របាំងបណ្ដែតទឹក” ក្នុងតំបន់​មានជម្លោះនៅសមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម