ព័ត៌មានអន្ដរជាតិ
ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដទៅឲ្យប្រទេសមីយ៉ាន់ម៉ា ត្រូវពន្យារពេលដោយសារជម្លោះនយោបាយ
ការដឹកជញ្ជូនលើកទីពីរនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសមីយ៉ាន់ម៉ាត្រូវបានពន្យារពេលដោយសារតែជម្លោះនយោបាយ របស់ប្រទេសនេះ។
ស្ថានទូតឥណ្ឌាក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា កាលបរិច្ឆេទដឹកជញ្ជូនតាមការកំណត់ត្រូវបានពន្យារទៅដល់ថ្ងៃទី១១ខែកុម្ភៈវិញ ដោយសារតែការផ្ទេរអំណាចទាំងបង្ខំ។
វ៉ាក់សាំងត្រូវបានគេសន្មត់ថានឹងទៅដល់ទីក្រុង យ៉ាំងហ្គោន នៅថ្ងៃទី៤ខែកុម្ភៈនេះ។ ពីដំបូង ប្រទេសនេះមានផែនការចាក់វ៉ាក់សាំងដល់ប្រជាជននៅថ្ងៃទី៥ខែកុម្ភៈ។
មីយ៉ាន់ម៉ា បានទិញវ៉ាក់សាំងចំនួន៣០លានដូសពីប្រទេសឥណ្ឌា ហើយការដឹកជញ្ជូននេះត្រូវបានគេរំពឹងថា នឹងដឹកមក២លានដូសសិនដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេស។
ចំនួននេះគឺបន្ថែមទៅលើវ៉ាក់សាំង១.៥លានដូសដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី២២ខែមករា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
ចុចអាន៖ តើមានអ្វីកើតឡើងចំពោះប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មថ្មី?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


