ព័ត៌មានអន្ដរជាតិ
Breaking News! អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់ក្រុមហាម៉ាស់ ១០ នាក់
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានអះអាងថា គិតត្រឹមពេលនេះចំណាប់ខ្មាំងមួយចំនួនត្រូវបានជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារលើតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ។

ទន្ទឹមនោះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kan បានឲ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានសម្លាប់ក្រុមហាម៉ាស់យ៉ាងហោចណាស់ ១០ នាក់ផងដែរ បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមមួយនេះ ។
ស្របពេលជាមួយគ្នានេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានគ្រប់គ្រងប៉ុស្តិ៍ប៉ូលិសក្រុង Sderot ជាកន្លែងដែលក្រុមហម៉ាស់-ប៉ាឡេស្ទីនជ្រៀតចូលពីតំបន់ហ្គាហ្សា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនម៉ោង ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលក៏បានប្ដេជ្ញានឹងសងសឹកយ៉ាងចាស់ដៃទៅកាន់ក្រុមហាម៉ាស់បាឡេស្ទីនវិញផងដែរ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមមួយនេះបានបើកវាយលុកតំបន់ហ្គាហ្សា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Times of Israel
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


