ព័ត៌មានអន្ដរជាតិ
ការវាយប្រហាររបស់ក្រុមហាម៉ាស់ សម្លាប់ទាំងមេបញ្ជាការកងពលតូចរបស់ អ៊ីស្រាអែល
យោធាអ៊ីស្រាអែលបានប្រកាសថា មេបញ្ជាការកងពលតូចថ្មើរជើង Nahal លោកវរសេនីយឯក Jonathan Steinberg ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលផ្ទុះអាវុធដាក់គ្នាជាមួយក្រុមហាម៉ាស់នៅក្នុងតំបន់ Kerem Shalom ក្បែរព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីប ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា លោកវរសេនីយឯក Steinberg វ័យ ៤២ ឆ្នាំមកពីទីក្រុង Shomria ភាគខាងត្បូង បានធ្វើដំណើរទៅកាន់ទីតាំងនៃការប៉ះទង្គិចគ្នាដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកូនចៅរបស់គាត់ បន្ទាប់មកក៏បានជួបក្រុមហាម៉ាស់ ហើយឈានទៅដល់ការសម្លាប់គាត់តែម្ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Steinberg គឺជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបដែលត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការប្រយុទ្ធគ្នាគិតត្រឹមយប់ថ្ងៃសៅរ៍ ហើយលោកវរសេនីយឯករូបនេះ ក៏ជាមន្ត្រីជាន់ខ្ពស់បំផុតតែម្នាក់គត់ផងដែរ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

ក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅហ្គាហ្សាបានបើកការវាយលុកយ៉ាងខ្លាំងក្លាមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលនៅព្រឹកព្រលឹម ដោយបានបាញ់គ្រាប់រ៉ុកកែតរាប់ពាន់គ្រាប់ និងបញ្ជូនខ្មាន់កាំភ្លើងរាប់រយនាក់ចូលទៅក្នុងសហគមន៍អ៊ីស្រាអែលទាំងតាមផ្លូវគោក តាមសមុទ្រ និងតាមផ្លូវអាកាស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០០ នាក់ និងរបួសជាង ២,០០០ នាក់ ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបបាននិយាយថា ក្នុងជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២,០០០ នាក់ផ្សេងទៀតបានរងរបួស ខណៈកងកម្លាំងការពារជាតិអ៊ីស្រាអែលក៏បានសម្លាប់ក្រុមហាម៉ាស់ប៉ាឡេស្ទីនរាប់រយនាក់ផងដែរនៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស់បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលប្រារព្ធខួបលើកទី ៥០ នៃការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលលើពិធីបុណ្យសាសនា Yom Kippur និងថែមទាំងបានចាប់កងទ័ព និងកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Isreal
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


