ព័ត៌មានអន្ដរជាតិ
សង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន ក៏លោកយាយពិការភ្នែក Baba Vanga ធ្លាប់ទស្សន៍ទាយដែរ
បន្ទាប់ពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីននាពេលថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga ដែលពេលនោះលោកយាយបានទស្សន៍ទាយថា “ជនជាតិមូស្លីមនឹងលុកលុយអឺរ៉ុប ហើយនឹងបញ្ចប់ទៅដោយការបង្កើតរដ្ឋឥស្លាមនៅឆ្នាំ ២០៤៣” ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានសម្រុកឆ្លងកាត់ព្រំដែនចូលមកទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ដែលបង្កជាព្រឹត្តិការណ៍សាហាវឃោឃៅទ្រង់ទ្រាយធំមិនធ្លាប់មានទាល់តែសោះ ។
មែនទែនទៅជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កើតឡើងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះក៏ដោយ ប៉ុន្តែការវាយប្រហារលើកនេះត្រូវបានចាត់ទុកជាសកម្មភាពខ្នាតធំបំផុត ដូច្នេះពាក្យទស្សន៍ទាយរបស់លោកស្រី Baba Vanga ត្រូវបានមហាជនចាប់អារម្មណ៍ម្ដងទៀត ។

ទន្ទឹមនោះ ទោះបីជាលោកស្រីដែលមានឈ្មោះពិតថា Vangelia Pandeva Gushterova ទទួលមរណភាពតាំងតែពីឆ្នាំ ១៩៩៦ ក៏ដោយ ប៉ុន្តែការព្យាករណ៍របស់គាត់ជាច្រើនបានក្លាយជាការពិត ។
សូម្បីតែព្រឹត្តិការណ៍ “ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម” នៅសហរដ្ឋអាមេរិកក៏លោកយាយធ្លាប់ទស្សន៍ទាយដែរ ។ នៅពេលនេះ លោកស្រី Baba Vanga បាននិយាយថា “រន្ធត់ណាស់ៗ! បងប្អូនជនជាតិអាមេរិកនឹងស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារដោយបក្សីដែក ។ ចចកនឹងស្រែកទ្រហោយំក្នុងព្រៃ ហើយឈាមមនុស្សស្លូតត្រង់នឹងហៀរចេញមកផងដែរ” ៕

ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


