ព័ត៌មានអន្ដរជាតិ
ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង៤០នាក់ទៀត
ពលរដ្ឋប៉ាឡេស្ទីនជាង៤០នាក់ទៀត ត្រូវបានសម្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារសារព័ត៌មាន Wafa រាយការណ៍ថា មនុស្សចំនួន៩នាក់ រួមទាំងកុមារ៧នាក់ផងដែរ ត្រូវបានសម្លាប់ នៅពេលយន្តហោះ វាយប្រហារផ្ទះមួយខ្នងនៅតំបន់ Khan Younis ភាគខាងត្បូងទីក្រុង ហ្គាហ្សា។

ទន្ទឹមនោះ ជនជាតិប៉ាឡេស្ទីនជាង៣០នាក់ទៀត ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ Rafah ភាគខាងត្បូងជ្រោយហ្គាហ្សា។ យន្តហោះចម្បាំងអ៊ីស្រាអែល ក៏បានវាយប្រហារផ្ទះមួយខ្នង នៅក្នុងសង្កាត់ Tal al-Sultan នៃទីក្រុង Rafah ផងដែរ។
លើសពីនេះ យោងតាមសាក្សីបានឲ្យដឹងថា ទារកជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសនៅជំរំជនភៀសខ្លួន Nuseirat កណ្តាលតំបន់ហ្គាហ្សា។
កុមារម្នាក់ ក៏ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងលិចទីក្រុង Khan Younis ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី