ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ចោទប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា កាន់ជើងក្រុមហាម៉ាស់
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា បង្ហាញភាពលំអៀងនៅក្នុងការរាយការណ៍របស់ពួកគេស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយកាន់ជើងក្រុមហាម៉ាស់ជាងអ៊ីស្រាអែល ។

លោក Lapid បាននិយាយកាលពីពេលថ្មីៗនេះថា “ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានគោលបំណង និងបង្ហាញពីតម្លាភាពលើភាគីទាំងពីរមែននោះ ពួកគេមិនបម្រើ ក៏ដូចជាកាន់ជើងក្រុមហាម៉ាស់តែម្ខាងនោះទេ ដូច្នេះវាជាការប្រមាថដល់បញ្ហាស្នូលនៃសារព័ត៌មានហើយ” ។
អតីតនាយករដ្ឋមន្ត្រីរូបនេះអះអាងថា “ប្រព័ន្ធផ្សព្វផ្សាយមិនអាចយកជ្រុងតែម្ខាងមកចុះផ្សាយនោះទេ ត្រូវតែប្រមូលទិន្នន័យព័ត៌មានពីគ្រប់ភាគីទាំងអស់យកមកផ្ទៀងផ្ទាត់ ។ ប្រសិនបើអ្នកសារព័ត៌មានធ្វើបែបនេះមែននោះ គឺពួកគេគាំទ្រក្រុមហាម៉ាស់ហើយ ហើយវាក៏ជាការប្រមាថដល់ជនរងគ្រោះ រួមទាំងពលរដ្ឋប៉ាឡេស្ទីនផងដែរ” ។
លោក Lapid បានបញ្ជាក់ថា “ខ្ញុំជាជើងចាស់ផ្នែកសារព័ត៌មាននេះអស់រយៈពេល ៣១ ឆ្នាំមកហើយ ដូច្នេះខ្ញុំមិនមានញ្ហាជាមួយនឹងការរិះគន់មកលើអ៊ីស្រាអែលនោះទេ ។ ប៉ុន្តែនៅពេលដែលអ្នកដឹងថា ភាគីម្ខាងកំពុងកុហក ហើយភាគីម្ខាងខិតខំប្រឹងប្រែងដើម្បីផ្ទៀងផ្ទាត់ការពិត យ៉ាងហោចណាស់យើងអាចរំពឹងថា អ្នកមិនផ្តល់ព័ត៌មានមិនចេះចប់ចំពោះការកុហកនេះនោះទេ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិតដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាល្លឺម៉ង់ ថា ជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺធ្វើតេស្តសហគមន៍អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


