ព័ត៌មានអន្ដរជាតិ
ផ្ទុះការប្រយុទ្ធជើងគោកនៅតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក
សមរភូមិលើដីបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា នេះ ខណៈកងទ័ពអ៊ីស្រាអែលប្រកាសថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោក បន្ទាប់ពីបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនលើទឹកដីប៉ាឡេស្ទីន ៣សប្តាហ៍កន្លងមក។

ជុំវិញជម្លោះនេះអង្គការសហប្រជាជាតិបានបើកមហាសន្និបាត ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ប៉ុន្តែអ៊ីស្រាអែលហាក់មិនទទួលសេចក្ដីអំពាវនាវឡើយ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Major Nir Dinar បានប្រាប់បណ្ដាញព័ត៌មាន AFP ថា កងទ័ពរបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងកងទ័ពរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំនៅតាមព្រំដែនហ្គាហ្សាដើម្បីត្រៀមជើងព្រួល ខណៈកាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ កងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការលុកលុយក្រោមដីផងដែរ។

អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា “កងកម្លាំងជើងគោកកំពុងបន្តប្រតិបត្តិការជើងគោកនៅយប់នេះ” ។
កងទ័ពបាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថា នៅក្នុងការវាយឆ្មក់ពេញមួយយប់ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារលើ “ផ្លូវរូងក្រោមដីភេរវកម្ម កន្លែងប្រយុទ្ធក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីបន្ថែម និងមានភេរវករហាម៉ាសជាច្រើននាក់ត្រូវបានសម្លាប់” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


