ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់វៀតណាមផ្អាកជើងហោះហើរទៅកាន់ប្រទេសជាច្រើន
ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways កាលពីថ្ងៃអាទិត្យបានប្រកាសផ្អាកជើងហោះហើរអន្តរជាតិចំនួន ១០ ទៅកាន់គោលដៅអាស៊ី និងអឺរ៉ុប ដើម្បីធានាបាននូវធនធាន និងផ្ដល់ប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការហោះហើរក្រោយៗទៀត ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនបានចាប់ផ្តើមផ្អាកជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុង Incheon របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យមកម្ល៉េះ ។
ចំណែកជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសសិង្ហបុរី ទីក្រុងស៊ីដនី និងទីក្រុងមែលប៊នរបស់អូស្ត្រាលី នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលសេវាកម្មផ្លូវអាកាសពីទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុង Frankfurt របស់អាល្លឺម៉ង់ ក៏នឹងត្រូវផ្អាកនៅថ្ងៃតែមួយនោះ ។

ដូចគ្នានេះដែរ ការហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុងបាងកក ទីក្រុងណារីតារបស់ជប៉ុន និងតៃប៉ិរបស់តៃវ៉ាន់ នឹងត្រូវផ្អាក ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ចំណែកពីទីក្រុងហូជីមិញទៅទីក្រុងបាងកករបស់ថៃ នឹងដំណើរការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ប៉ុន្តែសម្រាប់ការហោះហើរក្នុងស្រុកវិញ ក្រុមហ៊ុននៅតែរក្សាប្រតិបត្តិការធម្មតាដដែរ ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់សំណងជាទឹកប្រាក់ និងផ្លាស់ប្ដូរជើងហោះហើរជូនទៅដល់អតិថិជនដែលបានទិញ ក៏ដូចជាកក់សំបុត្រទុកមុនរួចហើយផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


