Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ចោទ ក្រុមហាម៉ាស ថា យកស្ត្រី និងកុមារជាង ១០០ នាក់ធ្វើជា​ខែលការពារ

បានផុស

នៅ

យោងតាមប្រភពពីទាហានអ៊ីស្រាអែលបានឲ្យដឹងថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានយកស្ត្រី និងកុមារមួយក្រុមធំធ្វើជាខែលការពារប្រឆាំងនឹងការវាយលុកពីសំណាក់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ដែលបានបុកទម្លុះចូលច្រកសំខាន់ៗរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី IDF ចំនួន ២ រូបដែលបានឃើញហេតុការណ៍នេះបានប្រាប់គេហទំព័រ Ynet ថា “ក្រុមហាម៉ាសបានបញ្ជូនស្ត្រី និងកុមារចំនួន ១០០ នាក់ឲ្យដើរតួជាខែលការពារមនុស្សដើម្បីការពារបរិវេណសំខាន់ៗនៃច្រកចូលតំបន់ហ្គាហ្សា នៅមុនពេលដែលទ័ពអ៊ីស្រាអែលបុកទម្លុះចូលដោយជោគជ័យនៅភាគខាងជើងតំបន់មួយនេះ” ។

ទោះយ៉ាងណា របាយការណ៍នោះមិនបាននិយាយថាតើទាហានអ៊ីស្រាអែល​ដោះស្រាយ​ស្ថានការណ៍​នេះដោយ​របៀប​ណា​នោះ​ទេ ខណៈ IDF គ្រាន់តែបញ្ជាក់ថា សមាជិកក្រុមហាម៉ាសប្រហែល ៥០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។

កន្លងមក អ៊ីស្រាអែលធ្លាប់បាននិយាយម្ដងហើយម្ដងទៀតថា ក្រុមហាម៉ាសកំពុងប្រើប្រាស់ជនស៊ីវិលធ្វើជាខែលការពារមនុស្សនៅទីតាំងជាច្រើន រួមទាំងព្រះវិហារ សាលារៀន និងនៅមន្ទីរពេទ្យជាដើម ខណៈក្រុមហាម៉ាសដែលត្រូវចាប់ខ្លួនក៏បានសារភាពដែរថា ការធ្វើបែបនេះ ដោយសារតែដឹងថា អ៊ីស្រាអែលនឹងមិនហ៊ានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលទាំងនេះនោះទេ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ១ ម៉ឺននាក់ និងលើស ៣២,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times of Israel

ចុចអាន ៖ អាមេរិក ឲ្យ អ៊ីស្រាអែល ផ្អាកប្រយុទ្ធគ្នាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តែលោក Netanyahu បដិសេធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម