ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យ អ៊ីស្រាអែល ផ្អាកប្រយុទ្ធគ្នាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តែលោក Netanyahu បដិសេធ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់មេដឹកនាំអ៊ីស្រាអែលថា លោកមានការព្រួយបារម្ភអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ដូច្នេះលោកជំរុញឲ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu ការពារពលរដ្ឋប៉ាឡេស្ទីន និងផ្អាកការប្រយុទ្ធគ្នាដើម្បីមនុស្សធម៌ ។
លោក Blinken ដែលកំពុងបំពេញទស្សនកិច្ចលើកទី ៣ ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែមុនបាននិយាយថា “យើងដឹងច្បាស់ពីអ្វីដែលអ៊ីស្រាអែលបើកការប្រយុទ្ធដើម្បីកម្ចាត់ក្រុមហាម៉ាស ហើយវាជារឿងត្រឹមត្រូវ និងស្របច្បាប់ដែលត្រូវធ្វើ”។
ប៉ុន្តែលោក Blinken មិនបានឃើញការផ្អាកការប្រយុទ្ធគ្នាដើម្បីផ្ដល់ជំនួយមនុស្សធម៌ដែលលោកបានរំពឹងទុកនោះទេ ។ កងកម្លាំងអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ពួកគេលើតំបន់ហ្គាហ្សាស្ទ្រីបតាមដីគោក សមុទ្រ និងអាកាស ជាពិសេសពួកគេកំពុងបំផ្លាញផ្លូវរូងក្រោមដីដែលប្រើដោយយុទ្ធជនហាម៉ាសផងដែរ ។
ឆ្លើយតបទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក, លោក Netanyahu បាននិយាយថា “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ហើយ យើងនឹងបន្តវាយប្រហារឲ្យអស់ពីកម្លាំងកាយចិត្តរបស់យើង ហើយការបដិសេធរបស់អ៊ីស្រាអែលលើបទឈប់បាញ់បណ្តោះអាសន្ន ដោយសារតែមិនមានការដោះលែងចំណាប់ខ្មាំងតាមការចង់បានរបស់យើងឡើយ” ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានចាប់ឃុំខ្លួនមនុស្សរាប់រយនាក់នៅក្នុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី៧ ខែតុលា ខណៈសមាជិកគ្រួសារនៃអ្នកចាប់ពង្រត់បាននាំគ្នាដើរតាមដងផ្លូវដើម្បីអង្វរឲ្យមានដោះលែងពួកគេត្រឡប់មកវិញដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ១ ម៉ឺននាក់ និងលើស ៣២,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ចោទ ក្រុមហាម៉ាស ថា យកស្ត្រី និងកុមារជាង ១០០ នាក់ធ្វើជាខែលការពារ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


