Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែលចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ៥៥នាក់ ​ធ្វើជាអ្នកទោស

បានផុស

នៅ

អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបាននិយាយថា អ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥៥ នាក់នៅតំបន់ West Bank នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយនាំឱ្យចំនួនអ្នកជាប់ឃុំប៉ាឡេស្ទីនកើនឡើងជាង ២ពាន់នាក់ ចាប់តាំងពីជម្លោះថ្មីៗបានផ្ទុះឡើងកាលពីដើមខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៥៥ នាក់រួមទាំងស្ត្រីពីរនាក់ នៅចន្លោះយប់ថ្ងៃសុក្រដល់ព្រឹកថ្ងៃសៅរ៍ ពីទីក្រុងនិងទីប្រជុំជនក្នុង West Bank” ។ ក្នុងចំណោមនោះ មនុស្ស ២៥ នាក់ចាប់មកពីជំរំជនភៀសខ្លួន Al-Fawwar ។

អង្គការក្រៅរដ្ឋាភិបាលបានបន្ថែមថា ពេលនេះចំនួនអ្នកជាប់ឃុំជាជនជាតិប៉ាឡេស្ទីននៅ West Bank បានកើនលើស ២,០៤០ ខណៈនៅមុនថ្ងៃទី ៧ ខែតុលា ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលមានប្រហែល ៥,២០០នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ អ៊ីស្រាអែលប្រកាសថា ប្រទេសណាមិនគាំទ្រខ្លួន ប្រទេសនោះគឺនៅខាងក្រុមហាម៉ាស

ចុចអាន៖ ផ្ទុះការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសប៉ាគីស្ថាន ស្លាប់មនុស្ស ៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម