ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់តំបន់មជ្ឈិមបូព៌ាហើយ
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលទទួលបន្ទុកបញ្ហាតំបន់មជ្ឈិមបូព៌ា និយាយថា នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Ohio បានទៅដល់តំបន់នោះហើយ។
ដោយសំអាងលើប្រភពពី CENTCOM, CNN រាយការណ៍នៅថ្ងៃចន្ទទី៦ខែវិច្ឆិកាថា នាវាមុជទឹកនេះ បានឆ្លងកាត់ក្រោមស្ពាន Al Salam ក្នុងព្រែកជីក ស៊ុយអែស ភាគឦសានទីក្រុង គែរ។

CNN បន្តថា សេចក្តីប្រកាសនេះគឺមិនធម្មតាទេ ព្រោះយោធាអាមេរិកកម្រនឹងប្រកាសពីចលនា ឬប្រតិបត្តិការនាវាមុជទឹកមីស៊ីលផ្លោងបែបនេះណាស់ ហើយថា ការបញ្ជូននាវាមុជទឹកទៅកាន់មជ្ឈិមបូព៌ាគឺដើម្បីទប់ស្កាត់ការកើនឡើងនៃសង្រ្គាម និងផ្ញើសារច្បាស់ៗដើម្បីកម្លាចដល់បច្ចាមិត្ត។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិភាគជឿថា ការប្រកាសជាសាធារណៈមិនធម្មតាអំពីទីតាំងរបស់នាវាមុជទឹកនុយក្លេអ៊ែរនេះ អាចជាសាររបស់សហរដ្ឋអាមេរិក ព្រមានទៅដល់ប្រទេសអ៊ីរ៉ង់ និងបក្សពួករបស់ខ្លួន។
សូមបញ្ជាក់ លើកចុងក្រោយដែលសហរដ្ឋអាមេរិកបង្ហាញនាវាមុជទឹកមីស៊ីលផ្លោងនៅមជ្ឈិមបូព៌ា គឺកាលពីមួយឆ្នាំមុន ដោយពេលនោះឧត្តមសេនីយ៍ Michael Kurilla មេបញ្ជាការនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចេញពីរដ្ឋ West Virginia៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, Korea Post
ចុចអាន៖ មេទ័ពអ៊ីរ៉ង់ ចេញមុខព្រមានវាយប្រហារខ្លាំងក្លា លើសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


