Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអ៊ីរ៉ង់ ចេញមុខព្រមានវាយប្រហារខ្លាំងក្លា លើសហរដ្ឋអាមេរិក 

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងប្រឈមផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអរិភាពនៅតំបន់ហ្គាហ្សា មិនត្រូវបានបញ្ចប់ទេនោះ។

លោក Mohammad-Reza Ashtiani និយាយថា “យើងសូមផ្តល់ដំបូន្មានដល់អាមេរិក ឲ្យបញ្ឈប់សង្រ្គាមនៅហ្គាហ្សាជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់ បើមិនដូច្នេះទេ ពួកគេនឹងរងការវាយប្រហារយ៉ាងខ្លាំងក្លា”។

លោក Mohammad-Reza Ashtiani
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីរ៉ង់ កំពុងអំពាវនាវយ៉ាងសកម្មឲ្យបញ្ចប់ការបង្ហូរឈាមនៅទឹកដីប៉ាឡេស្ទីន ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតថា ជាអ្នកបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែល បើកប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានដោយក្រុមហាម៉ាស ដែលបណ្តាលឲ្យប្រជាជនអ៊ីស្រាអែលប្រហែល១៤០០នាក់ស្លាប់។

ទន្ទឹមនោះ នៅព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក៏បាននិយាយដែរថា អ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ជាមួយការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោក Nasser Kanaani (រូបថត៖ រដ្ឋាភិបាលអ៊ីរ៉ង់)

លោក Kanaani និយាយថា “អំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដែលត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយសហរដ្ឋអាមេរិក បានបង្ហាញពីស្មារតីដ៏ក្រអឺតក្រទមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលញុះញង់ឲ្យមានការស្អប់ខ្ពើមក្នុងចំណោមប្រជាជាតិនានាជុំវិញពិភពលោក”។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធអំពាវនាវឲ្យមានបទឈប់បាញ់ពេញលេញ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយជ្រើសរើសយកការផ្អាកមនុស្សធម៌ជំនួសវិញ។

លើសពីនេះ មន្ទីរបញ្ចកោណក៏បានដឹកជញ្ជូនសព្វាវុធបន្ថែមទៅឲ្យកងទ័ពការពារអ៊ីស្រាអែល និងបញ្ជូនកងនាវាចរទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងលិច ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ FBI៖ អ៊ីរ៉ង់ រៀបផែនការធ្វើឃាតមន្ត្រីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៧ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម