ព័ត៌មានអន្ដរជាតិ
លោក Biden ជំរុញលោក Netanyahu ឲ្យផ្អាកបាញ់៣ថ្ងៃសិន ដើម្បីធានាការដោះលែងចំណាប់ខ្មាំង
តាមសេចក្តីរាយការណ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យផ្អាកការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស រយៈពេលបីថ្ងៃសិន ដោយនិយាយថា ការឈប់ប្រយុទ្ធគ្នាបែបនេះនៅតំបន់ហ្គាហ្សា អាចឲ្យអ្នកចរចាធានាការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតបាន។

សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអង្គារទី៧ខែវិច្ឆិកាថា ក្រោមសំណើដែលកំពុងពិភាក្សារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា, ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងពី១០ទៅ១៥នាក់ ក្នុងអំឡុងការផ្អាកបាញ់រយៈពេល៣ថ្ងៃ និងផ្ទៀងផ្ទាត់អត្តសញ្ញាណនៃអ្នកជាប់ឃុំដែលនៅសេសសល់ ខណៈក្រុមសកម្មប្រយុទ្ធ ក៏នឹងផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងទាំងនោះផងដែរ។
លោក Biden និង Netanyahu បានពិភាក្សាគ្នាលើសំណើនេះ ក្នុងអំឡុងពេលការហៅទូរស័ព្ទរបស់អ្នកទាំងពីរកាលពីថ្ងៃចន្ទ។ ថ្វីបើមានការប្រឆាំងជាបន្តចំពោះបទឈប់បាញ់ទូទៅ ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាសក៏ដោយ ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិកបានលើកឡើងម្តងហើយម្តងទៀតថា ការផ្អាកជាយុទ្ធសាស្ត្រនេះ អាចត្រូវបានប្រើដើម្បីដោះលែងចំណាប់ខ្មាំង ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងអនុញ្ញាតឲ្យជនស៊ីវិលប៉ាឡេស្ទីនបន្ថែមទៀតអាចជម្លៀសចេញពីតំបន់ដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកមកលើផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានច្រានចោលនូវលទ្ធភាពនៃបទឈប់បាញ់ ដោយនិយាយថា ការអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាបែបនេះ គឺជាការអំពាវនាវឲ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស។ លើសពីនេះ លោកបានទាមទារឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងប្រហែល២៤០នាក់សិន មុនពេលឈប់បាញ់មួយ អាចត្រូវបានពិចារណា។
សូមបញ្ជាក់ជាថ្មី យុទ្ធជនហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១៤០០នាក់ ក្នុងអំឡុងពេលនៃការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយថែមទាំងចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល តាមសម្លាប់មេទ័ពក្រុមហាម៉ាស ដែលខ្លួនធ្លាប់កាត់ទោសដាក់ពន្ធនាគារ៤២៦ឆ្នាំ តែដោះលែងវិញ
-
KPT+៣ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់