ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល យល់ព្រមផ្អាកបាញ់ ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងតំបន់ ហ្គាហ្សា
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby និយាយថា ប្រទេសអ៊ីស្រាអែល នឹងចាប់ផ្តើមអនុវត្តការផ្អាកបាញ់រយៈពេល៤ម៉ោងជារៀងរាល់ថ្ងៃ នៅភាគខាងជើងតំបន់ ហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា នេះគ្រាន់តែជា វិធានការក្នុងតំបន់ប៉ុណ្ណោះ ដែលនឹងមិនជះឥទ្ធិពលដល់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមនោះទេ។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ចូ បៃដិន ក៏និយាយដែរថា នឹងមាន “ច្រកមនុស្សធម៌” ចំនួនពីរ ដែលអនុញ្ញាតឲ្យមនុស្សចាកចេញពីតំបន់ប្រយុទ្ធ។

លោក បៃដិន បន្តថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនការផ្គត់ផ្គង់មនុស្សធម៌ និងជំនួយដល់តំបន់ហ្គាហ្សា។ លោកក៏ចង់ឲ្យរថយន្តជំនួយចូលក្នុងទឹកដីនោះ ឲ្យបាន១៥០គ្រឿងក្នុងមួយថ្ងៃផងដែរ។
យ៉ាងណា តាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ, បរិមាណនៃជំនួយដែលចូលទៅតំបន់ហ្គាហ្សា គឺគ្រាន់តែបំពេញតម្រូវការរបស់ប្រជាជនត្រឹមមួយផ្នែកតូចប៉ុណ្ណោះ ហើយស្ថានភាពមនុស្សធម៌គឺ កាន់តែយ៉ាប់យ៉ឺនទៅៗ។
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាអស់រយៈពេលជាងមួយខែមកហើយ ហើយបានចាប់ផ្តើមការវាយលុកដ៏ធំមួយកាលពីជិតពីរសប្តាហ៍មុន ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស ដែលសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ចាត់ទុក ជាអង្គការភេរវកម្ម។

សង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បើកការវាយលុកឆ្លងដែនយ៉ាងភ្ញាក់ផ្អើលបំផុតលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដែលក្នុងនោះ មនុស្ស១៤០០នាក់ត្រូវបានសម្លាប់ និង២៤០នាក់ទៀត ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។
ដោយឡែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និយាយថា មនុស្សប្រមាណ១០៨០០នាក់ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីពេលនោះមក ខណៈ១.៥លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហាម៉ាស កំពុងចរចាជាមួយ អ៊ីស្រាអែល រឿងដោះលែងចំណាប់ខ្មាំង ជាងថ្នូរនឹងបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


