ព័ត៌មានអន្ដរជាតិ
ហាម៉ាស កំពុងចរចាជាមួយ អ៊ីស្រាអែល រឿងដោះលែងចំណាប់ខ្មាំង ជាងថ្នូរនឹងបទឈប់បាញ់
កាលពីថ្ងៃពុធទី៨ខែវិច្ឆិកា ក្រុមហាម៉ាសអះអាងថា កិច្ចចរចាជាមួយអ៊ីស្រាអែល ដើម្បីដោះលែងចំណាប់ខ្មាំងជាច្រើននាក់ រួមទាំងអាមេរិកចំនួនប្រាំមួយនាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលបីថ្ងៃ កំពុងតែដំណើរការ។

ប្រភពស្និទ្ធនឹងក្រុមនេះបញ្ជាក់ថា “ការផ្អាកបាញ់មនុស្សធម៌ រយៈពេលបីថ្ងៃ នឹងអាចឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌បន្ថែមទៀត ចូលតាមព្រំដែនអេហ្ស៊ីប”។
ការអះអាងនេះកើតឡើងបន្ទាប់ពីលេចឮព័ត៌មានថា ប្រទេសកាតា កំពុងសម្រុះសម្រួលកិច្ចចរចារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលពី១០ទៅ១៥នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលខ្លី។
តាមប្រភពដដែល, បទឈប់បាញ់នេះនឹងមានរយៈពេលពីមួយទៅពីរថ្ងៃ ដែលក្នុងអំឡុងពេលនោះ ចំណាប់ខ្មាំងរហូតដល់ទៅ១៥នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា នឹងត្រូវដោះលែងវិញ។ ប៉ុន្តែក្រោយមក ក្រុមហាម៉ាសសង្កត់ធ្ងន់ថា ចំណាប់ខ្មាំងត្រឹម១២នាក់ នឹងត្រូវដោះលែង រួមទាំងជនជាតិអាមេរិក ៦នាក់ផងដែរ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលបីថ្ងៃ។

យ៉ាងណាក្តី ថ្វីបើកិច្ចចរចាកំពុងដំណើរការក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ណាមួយនោះទេ លុះត្រាតែចំណាប់ខ្មាំងទាំង២៤០នាក់ត្រូវបានដោះលែង។
លោក Netanyahu ប្តេជ្ញាថា “នឹងមិនមានបទឈប់បាញ់គ្នាឡើយ ប្រសិនបើគ្មានការវិលត្រលប់របស់ចំណាប់ខ្មាំងទេនោះ”។ លោកបន្ថែមថា ប្រតិបត្តិការជើងគោកអ៊ីស្រាអែល គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានចំណាប់ខ្មាំងមកផ្ទះវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមដំណាក់កាលថ្មី ដោយកំណត់គោលដៅ ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


