Connect with us

ព័ត៌មានអន្ដរជាតិ

តួកគីបញ្ជូនកុងតឺន័ររាប់សិបទៅជួយប្រជាជននៅហ្គាហ្សា

បានផុស

នៅ

នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ប្រទេសតួកគីបានបញ្ជូនកប៉ាល់ដែលផ្ទុកដោយឧបករណ៍មន្ទីរពេទ្យ រថយន្តសង្គ្រោះ និងម៉ាស៊ីនភ្លើងទៅកាន់ប្រទេសអេស៊ីប ដើម្បីបញ្ជូនបន្តទៅព្យាបាលអ្នករងរបួសដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា ជាកន្លែងដែលកំពុងឡោមព័ទ្ធ​និងបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយថា កុងតឺន័រចំនួន ៥១គ្រឿងដែលមានផ្ទុកផលិតផលវេជ្ជសាស្រ្ត ម៉ាស៊ីនភ្លើង រថយន្តសង្គ្រោះចំនួន ២០គ្រឿង និងរទេះរុញ បានផ្ទុកនៅលើកប៉ាល់ពីកំពង់ផែ Alsancak នៃប្រទេសតួកគី ហើយវាត្រូវបានបញ្ជូនទៅប្រទេសអេស៊ីប។

នៅព្រឹកថ្ងៃសុក្រ ប្រធានាធិបតី Tayyip Erdogan និយាយថា តួកគីបានធ្វើការរៀបចំនាំជនជាតិប៉ាឡេស្ទីនដែលរងរបួស និងអ្នកជំងឺមួយចំនួនដែលមានជំងឺរ៉ាំរ៉ៃពីហ្គាហ្សាទៅកាន់មន្ទីរពេទ្យរបស់ខ្លួនដើម្បីព្យាបាល។ ប៉ុន្តែពេលនេះ បានត្រឹមបញ្ជូនសម្ភារជំនួយប៉ុណ្ណោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន លោកថា ខ្លួនកំពុងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីធានាប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាអាចត្រូវបានជម្លៀសទៅក្រៅប្រទេស។

បច្ចុប្បន្នមន្ទីរពេទ្យមួយចំនួនធំៗនៅហ្គាហ្សាបានបិទទ្វារ បន្ទាប់ពីអស់សាំងដើម្បីដំណើរការ ខណៈខ្លះទៀតកំពុងជួបបញ្ហាជាមួយនឹងការហូរចូលនៃអ្នករបួសដែលមិនធ្លាប់មានពីមុនមក និងការខ្វះខាតថ្នាំបំបាត់ការឈឺចាប់។

ចំណែកបារាំងឯណោះវិញ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិភាក្សាជាមួយអេស៊ីប ដើម្បីបង្កើតកន្លែងព្យាបាលយោធានៅលើដីនៅជិតតំបន់ហ្គាហ្សា ដែលនឹងរួមបញ្ចូលសមត្ថភាពវះកាត់សម្រាប់អ្នករបួសធ្ងន់ធ្ងរផងដែរ។

មុនបញ្ជូននាវាជំនួយលើកនេះ កាល​ពី​ខែ​មុន តួកគីធ្លាប់​បញ្ជូន​យន្តហោះ​ដឹក​ទំនិញ​ដែល​ដឹក​ម៉ាស៊ីន​ភ្លើង ឧបករណ៍​វេជ្ជសាស្រ្ដ និង​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​តំបន់ហ្គាហ្សា តាម​រយៈ​ច្រក Rafah ម្ដងរួចមកហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល នៅតែវាយប្រហារលើតំបន់ហ្គាហ្សា ទោះ អាមេរិក ឲ្យផ្អាកបាញ់ ៤ ម៉ោងរៀងរាល់ថ្ងៃក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម