ព័ត៌មានអន្ដរជាតិ
អតីតមន្ត្រីយោធារុស្ស៊ីព្រមានថា សង្រ្គាមនុយក្លេអ៊ែរនឹងផ្ទុះ បើស៊ុយអែត ចូលណាតូ
កាលពីចុងសប្តាហ៍ មន្ត្រីយោធារុស្ស៊ីចូលនិវត្តន៍ម្នាក់បានចេញមុខព្រមានថា លោក វ្ល៉ាឌីមៀរ ពូទីន អាចចាប់ផ្តើមសង្រ្គាមនុយក្លេអ៊ែរប្រឆាំងនឹង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រសិនបើប្រទេសស៊ុយអែតចូលរួមជាមួយអង្គការមួយនេះ ។

ភាពតានតឹងហក់ឡើងខ្ពស់ ខណៈរុស្ស៊ីគំរាមកាន់តែខ្លាំងចំពោះជម្លោះនុយក្លេអ៊ែរ ជាមួយលោកខាងលិច ខណៈទីក្រុងមូស្គូ បើកប្រតិបត្តិការយោធា នៅអ៊ុយក្រែនរយៈពេលជិត ២ ឆ្នាំមកនេះ ។
យោងតាមសារព័ត៌មាន Newsweek បានឲ្យដឹងថា លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងអ៊ុយក្រែន និងជាអ្នកអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បី បានចែករំលែកវីដេអូឃ្លីបរបស់វរសេនីយ៍ឯករុស្ស៊ីចូលនិវត្តន៍ឈ្មោះ Mikhail Khodaryonok ដែលពិភាក្សាអំពីភាពតានតឹងជាមួយប្រទេសនានានៅសមុទ្របាល់ទិក ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍រដ្ឋ។
លោក Khodaryonok បានព្រមានស៊ុយអែត កុំឲ្យចូលអង្គការណាតូឲ្យសោះ ហើយអះអាងថា ភាពតានតឹងក្នុងតំបន់ នឹងនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ចៀសមិនផុតជាមួយសមាជិកណាតូផ្សេងទៀតនៅក្នុងតំបន់នោះឡើយ ។

ស៊ុយអែត គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន រួមទាំងអ៊ុយក្រែន និងហ្សកហ្ស៊ី ផងដែរដែលប៉ុនប៉ងចូលរួមជាមួយអង្គការណាតូ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីវិមានក្រឹមឡាំង មេដឹកនាំយោធា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានបង្ហើបថា រុស្ស៊ី អាចប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងបស្ចិមប្រទេសមែន ថ្វីបើអ្នកជំនាញទាំងឡាយ ហាក់នៅស្រពិចស្រពិលចំពោះរឿងនេះក៏ដោយ។
កាលពីដើមឆ្នាំ២០២៣ លោក ពូទីន ក៏បានផ្អាកជាបណ្តោះអាសន្នផងដែរ នូវការចូលរួមរបស់ប្រទេសលោក ក្នុងសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិក ហើយនៅខែមីនា ពួកគេថែមទាំងប្រកាសថា ទីក្រុងមូស្គូនឹងសាងសង់ទីតាំងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងប្រទេសបេឡារុសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ លោក ពូទីន គំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជា សង្គ្រាមនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


