ព័ត៌មានអន្ដរជាតិ
អ្នកជំងឺ ៦៥០នាក់ កំពុងរង់ចាំសេចក្ដីស្លាប់ ដោយសារអ៊ីស្រាអែលឡោមព័ទ្ធមន្ទីរពេទ្យហ្គាហ្សា
កងកម្លាំងអ៊ីស្រាអែលបានចូលទៅដល់ច្រកទ្វារនៃមន្ទីរពេទ្យធំជាងគេរបស់ទីក្រុងហ្គាហ្សា នៅថ្ងៃចន្ទនេះ ដែលវាជាគោលដៅក្នុងការប្រយុទ្ធដណ្តើមការកាន់កាប់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្រ្ទីប ខណៈអ្នកជំងឺរួមទាំងទារកទើបនឹងកើតបានស្លាប់ដោយសារកង្វះប្រេងឥន្ធនៈ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បានឱ្យដឹងថា អ្នកជំងឺ ៣២នាក់បានស្លាប់ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣នាក់ ហើយនេះដោយសារតែកងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ និងការកាត់ផ្តាច់ប្រភពថាមពល។

ពេលនេះនៅសល់តែអ្នកជំងឺប្រមាណ ៦៥០នាក់ប៉ុណ្ណោះដែលនៅខាងក្នុង ហើយពួកគេគ្មានសង្ឃឹមឡើយថាអាចជម្លៀសចេញទៅកាន់កន្លែងព្យាបាលផ្សេងទៀត។

ជុំវិញការឡោមព័ទ្ធមន្ទីរពេទ្យដ៏ធំរបស់ហ្គាហ្សា អ៊ីស្រាអែលនិយាយថា ដោយសារមន្ទីរពេទ្យនេះមានផ្លូវរូងក្រោមដី ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាស ហើយក្រុមសកម្មប្រយុទ្ធនេះបានប្រើប្រាស់អ្នកជំងឺជាខែល ទប់ទល់ជាមួយអ៊ីស្រាអែល។

លោកវេជ្ជបណ្ឌិត Ahmed El Mokhallalati បាននិយាយតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នអ៊ីស្រាអែលបានកម្ទេចធុងទឹក ទម្លាក់គ្រាប់បែកលើអណ្តូងទឹក ទម្លាក់គ្រាប់បែកបំផ្លាញម៉ាស៊ីនបូមអុកស៊ីហ្សែន និងអ្វីៗទាំងអស់ក្នុងមន្ទីរពេទ្យ ដូច្នេះទាំងគ្រូពេទ្យ និងអ្នកជំងឺស្ទើរតែមិនរួចជីវិត។ វេជ្ជបណ្ឌិតរូបនេះបន្ថែមថា “យើងត្រូវបានឡោមព័ទ្ធ ហើយស្ថិតនៅក្នុងរង្វង់នៃសេចក្តីស្លាប់” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល លក់ប្រព័ន្ធការពារដែនអាកាសទៅឱ្យ ហ្វាំងឡង់
ចុចអាន៖ កងកុម៉្មង់ដូពិសេសអ៊ីស្រាអែល ២នាក់ ស្លាប់ក្នុងការប្រយុទ្ធជាមួយក្រុម ហាម៉ាស នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


