ព័ត៌មានអន្ដរជាតិ
ក្រោយប្រជុំចប់ប៉ុន្មានម៉ោងប៉ុណ្ណោះ លោក បៃដិន បន្តហៅលោក ស៊ី ជីនពីង ជា “មេដឹកនាំផ្ដាច់ការ”
រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងដើម្បីស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន, លោក ចូ បៃដិន បានហៅលោក ស៊ី ជីនពីង ថាជា “មេដឹកនាំផ្ដាច់ការ” ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំនោះ អ្នកសារព័ត៌មានបានចាក់សួរប្រធានាធិបតីអាមេរិករូបនេះថា តើលោក បៃដិន នៅតែហៅលោក ស៊ី ថាជា “មេដឹកនាំផ្ដាច់ការ” ដូលដែលលោកធ្លាប់បាននិយាយមកកាលពីដើមឆ្នាំនេះដែរឬទេ ។ ភ្លាមៗនោះលោក បៃដិន បានបញ្ជាក់ថា លោកនៅតែបន្តហៅ និងធ្វើបែបនេះដដែល ។
លោក បៃដិន បាននិយាយមុនពេលចាកចេញពីបន្ទប់សារព័ត៌មានថា “មែនហើយ ខ្ញុំចង់មានន័យថា លោក ស៊ី គឺជាមេដឹកនាំផ្ដាច់ការ ដោយសារតែគាត់ដឹកនាំក្នុងប្រទេសកុម្មុយនិស្ត ដែលមានទម្រង់រដ្ឋាភិបាលផ្ទុយស្រឡះពីប្រទេសយើងទាំងស្រុង” ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិននៅមិនទាន់ឆ្លើយតប ឬប្រតិកម្មទៅនឹងការលើកឡើងចុងក្រោយរបស់លោក បៃដិន ពាក់ព័ន្ធការហៅប្រធានាធិបតីចិនថាជា “មេដឹកនាំផ្ដាច់ការ” នៅឡើយទេ ។

កាលពីខែមិថុនា ពោលមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ប៉ុន្តែលោក បៃដិន បានធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សាទាំងនោះ ដោយសារតែពាក្យសម្ដីហៅលោក ស៊ី ថាជា “មេដឹកនាំផ្ដាច់ការ” ក្រោយហេតុការណ៍បាឡុងចិនហោះចូលដែនអាកាសអាមេរិក ។
ថ្លែងក្នុងកម្មវិធីរៃអង្គាសប្រាក់មួយក្នុងរដ្ឋកាលីហ្វ័រញ៉ា លោក បៃដិន បានលើកឡើងថា “មូលហេតុដែលលោក ស៊ី ជីនពីង មិនសប្បាយចិត្ត ដោយសារតែខ្ញុំបាញ់ទម្លាក់បាឡុងដែលផ្ទុកទៅដោយឧបករណ៍ស៊ើបការណ៍នោះ គឺលោក ស៊ី មិនបានដឹងរឿងអ្វីនោះទេ ហើយនេះគឺជារឿងដ៏អាម៉ាស់យ៉ាងខ្លាំងមួយសម្រាប់ជនផ្ដាច់ការដែលមិនដឹងខ្យលអី” ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា “ការអត្ថាធិប្បាយរបស់លោក បៃដិន កាលពីខែមិថុនា គឺ មិនសមហេតុផល និងមិនមានការទទួលខុសត្រូវ ហើយវាផ្ទុយស្រឡះពីការពិតទាំងស្រុង ជាពិសេសប្រទេសចិនសូមសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ” ។
គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានជួបពិភាក្សានៅទីក្រុង San Francisco ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC កាលពីថ្ងៃពុធ ខណៈក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានចាត់ទុកជាឱកាសដ៏សំខាន់មួយក្នុងការស្ដារទំនាក់ទំនងល្អប្រសើរឡើងវិញរវាងចិន និងអាមេរិក បន្ទាប់ពីមានតានតឹងកើនឡើងអស់រយៈពេលជាច្រើនឆ្នាំលើប្រទេសទាំងពីរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើលោក ចូ បៃដិន និង ស៊ី ជីនពីង ពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ ក្នុងជំនួបកំពូលនៅ កាលីហ្វ័រញ៉ា?
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលសំណូក