ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រាប់ទីភ្នាក់ងារចារកម្ម អ៊ីស្រាអែល ឲ្យកម្ចាត់មេដឹកនាំក្រុមហាម៉ាសនៅគ្រប់ទីកន្លែងទាំងអស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធបានណែនាំទៅដល់ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad ឲ្យធ្វើសកម្មភាពប្រឆាំង និងកម្ចាត់មេដឹកនាំនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសគ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោក ។

ទោះយ៉ាងណា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះត្រូវបានគេមើលឃើញថា កំពុងប្រឆាំងនឹងវាំងនននៃកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពាក់ព័ន្ធការដោះលែងចំណាប់ខ្មាំង ក៏ដូចជាបទឈប់បាញ់បណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា បើទោះជាមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងអេហ្ស៊ីបក៏ដោយ ។
អ៊ីស្រាអែល និងក្រុមហាម៉ាសបញ្ជាក់កាលពីថ្ងៃពុធថា បានយល់ព្រមលើបទឈប់បាញ់នៅតំបន់ហ្គាហ្សារយៈពេល ៤ ថ្ងៃ រួមជាមួយនឹងការបញ្ឈប់អរិភាពទាំងអស់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥០ នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់ ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
ចំណែកខាងក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាវិញបានឲ្យដឹងថា ចាប់តាំងពីប្រតិបត្តិការវាយបករបស់អ៊ីស្រាអែលនៅពេលនោះមក ជនស៊ីវិលលើស ១៤,៥០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៥,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Netanyahu ប្រកាសបន្តធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ក្រោយបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


