ព័ត៌មានអន្ដរជាតិ
មេក្រុមហាម៉ាស ប្រាប់ពាក្យប៉ុន្មានម៉ាត់ទៅចំណាប់ខ្មាំង អ៊ីស្រាអែល ដែលចាប់ឃុំខ្លួននៅផ្លូវរូងក្រោមដី
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសលោក Yahya Sinwar បានជួបជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួនដែលកំពុងត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្លូវរូងក្រោមដីក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

ស្របពេលជាមួយគ្នានេះ ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែលក៏បានរាយការណ៍ស្រដៀងគ្នានេះដែរថា យ៉ាងហោចណាស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានដោះលែងទាំងនោះបានប្រាប់ថា លោក Sinwar បានប្រាប់ពួកគេជាភាសា Hebrew ថា “កុំចាំបាច់ភ័យខ្លាចធ្វើអ្វី ពួកគេនឹងមានសុវត្ថិភាព ពេលនៅជាមួយក្រុមហាម៉ាស” ។
លោក Sinwar គឺជាបុរសខ្លាំងដែលអ៊ីស្រាអែលកំពុងតាមចាប់ខ្លួន ដោយសារតែគាត់គឺជាអ្នកពីក្រោយការវាយប្រហារដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសមកលើទីតាំងអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ តុលា ហើយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចំណាប់ខ្មាំង ប៉ាឡេស្ទីន មួយចំនួនដែល អ៊ីស្រាអែល ដោះលែងធ្លាប់មានប្រវត្តិចាក់សម្លាប់មនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


