Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ អ៊ុយក្រែន កំពុងបញ្ជូនទាហានទៅស្លាប់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា មេដឹកនាំអ៊ុយក្រែនកាន់តែអស់សង្ឃឹម បន្ទាប់ពីរងបរាជ័យក្នុងប្រតិបត្តិការវាយបករដូវក្តៅដ៏សំខាន់របស់ខ្លួន ហើយទីក្រុងកៀវ បានបញ្ជូនកងទ័ពទៅស្លាប់នៅឆ្នេរតូចមួយនៃទន្លេ Dnieper ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងតំបន់ Kherson។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានអះអាងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះថា កងទ័ពទីក្រុងកៀវ ប៉ុនប៉ងដណ្តើមការកាន់កាប់ឆ្នេរមួយនៅខាងឆ្វេងនៃទន្លេ Dnieper ក្បែរភូមិ Krynki ហើយព្យាយាមពង្រីកវត្តមានរបស់ពួកគេនៅទីនោះ។

ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើស្ថានភាពនេះ ដោយនិយាយថា សកម្មភាពរបស់ទីក្រុងកៀវ គឺប្រៀបបានដូចការបញ្ជូនកងទ័ពរបស់ខ្លួនទៅស្លាប់អ៊ីចឹង។ វាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ុយក្រែនក្នុងការវាយប្រហារថ្មី បន្ទាប់ពីខ្លួនបរាជ័យនៅអ្វីគ្រប់ទីកន្លែង ក្នុងការវាយលុករដូវក្តៅ។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតីនិយាយថា ការខាតបង់របស់រុស្ស៊ីនៅក្នុងតំបន់នេះគឺមានចំនួនតិចតួច ហើយភាគច្រើនជាទាហានដែលរងរបួសតែមិនស្លាប់ ខុសពីអ៊ុយក្រែន ដែលកំពុងបាត់បង់កងទ័ពរបស់ខ្លួនរាប់សិបនាក់ក្នុងពេលដូចគ្នា។ កងទ័ពរបស់ទីក្រុងមូស្គូ បានប្រែក្លាយទីតាំងឈរជើងរបស់អ៊ុយក្រែន ទៅជាវាលពិឃាត។ វាជាសោកនាដកម្ម សម្រាប់អ៊ុយក្រែន។

សូមបញ្ជាក់ ទីក្រុងកៀវ​ បាន​ចាប់ផ្តើម​ការវាយលុក​ដ៏​ធំ​របស់ខ្លួន​នៅដើម​ខែមិថុនា​ ហើយកាលពីចុងខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ជាសាធារណៈថា ប្រតិបត្តិការដែលរំពឹងខ្ពស់នេះ ត្រូវបញ្ចប់ទៅដោយមិនទទួលជោគជ័យអ្វីសោះ។

យោងតាមការប៉ាន់ស្មានរបស់ក្រសួងការពារជាតិរុស្ស៊ី, អ៊ុយក្រែនបានបាត់បង់ទាហានជាង១២៥០០០នាក់ និងគ្រឿងសឹកធុនធ្ងន់ប្រមាណ១៦០០០គ្រឿង ក្នុងការប៉ុនប៉ងវាយបកនារយៈពេលកន្លះឆ្នាំមកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ហ្សេលេនស្គី ស្តីឲ្យអ្នករិះគន់៖ បើខ្លាំង ទៅសមរភូមិទៅ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម