ព័ត៌មានអន្ដរជាតិ
យោធា អ៊ីស្រាអែល ភ្នាត់ស្នៀតសម្លាប់ឈ្លើយសឹកជនជាតិខ្លួនឯងក្នុងការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសុក្របានទទួលស្គាល់ថា យោធាអ៊ីស្រាអែលបានភ្នាត់ស្នៀតសម្លាប់ចំណាប់ខ្មាំងចំនួន ៣ នាក់ អំឡុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា “ក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ យោធាបានច្រឡំកំណត់អត្តសញ្ញាណចំណាប់ខ្មាំងអ៊ីស្រាអែលទាំង ៣ នាក់នោះថាជាការគំរាមកំហែង ហើយជាលទ្ធផលទាហានបានបាញ់សម្លាប់សម្លាប់ពួកគេតែម្ដង” ។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ហេតុការណ៍នេះគឺជាមេរៀនដែលយោធារបស់យើងត្រូវរៀនសូត្រ ហើយយោធាក៏សូមសម្ដែងនូវវិប្បដិសារី ក៏ដូចជាការសោកស្ដាយចំពោះឧបទ្ទវហេតុដ៏សោកនាដកម្មនេះ ជាពិសេសក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ” ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា អ្នកទាំង ៣ នាក់ស្ថិតក្នុងចំណោមចំណាប់ខ្មាំងជិត ២៥០ នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសចេញពីតំបន់ Kibbutz Kfar Aza ក្នុងអំឡុងពេលការវាយប្រហារដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃទី៧ ខែតុលា ។

ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលានោះមក ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស បានសម្លាប់ជនស៊ីវិលរស់នៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ ហើយសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ខណៈចំណាប់ខ្មាំងប្រមាណ ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៨០០ នាក់ត្រូវបានសម្លាប់ និង ៥១,០០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


