ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ ជម្លោះអ៊ុយក្រែន លាតត្រដាងការពិតអំពីសព្វាវុធលោកខាងលិច
តាមការបញ្ជាក់ពីប្រធាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងបរាជ័យនៅសមរភូមិដ៏សំខាន់ ហើយការវាយលុករបស់ទីក្រុងកៀវ មិនអាចបំពេញចិត្តអ្នកគាំទ្ររបស់ពួកគេនៅបរទេសបានទេ ជាពិសេសជម្លោះអ៊ុយក្រែន បានលាតត្រដាងឲ្យឃើញការពិត អំពីសព្វាវុធលោកខាងលិច។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូនៅទីក្រុងមូស្គូ លោក ពូទីន បានចង្អុលបង្ហាញថា កងកម្លាំងរបស់ទីក្រុងកៀវ កំពុងមានបញ្ហាទាំងនេះ បើទោះបីជាទទួលបានឧបករណ៍យោធាលោកខាងលិចទំនើបៗក៏ដោយ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយក្នុងអំឡុងកិច្ចប្រជុំថា អ៊ុយក្រែន បានបាត់បង់រថក្រោះនិងយានប្រយុទ្ធថ្មើរជើងជាង ១៤០០០ គ្រឿង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅក្នុងប្រទេសនេះ។
ក្នុងជម្លោះអ៊ុយក្រែន ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានផ្គត់ផ្គង់គ្រឿងសឹកធុនធ្ងន់ផលិតដោយលោកខាងលិចរាប់រយគ្រឿងដល់ទីក្រុងកៀវ ដូចជារថក្រោះ Leopard 2, Abrams និង Challenger ក៏ដូចជាយានប្រយុទ្ធថ្មើរជើង Bradley និងសព្វាវុធផ្សេងៗទៀតផងដែរ ។

កាលពីដើមខែនេះ ទាហានរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានរឹបអូសឧបករណ៍ធុនធ្ងន់ផ្សេងទៀតដែលផលិតដោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយអ្នកកាសែតរុស្ស៊ី Vladimir Soloviev, កងទ័ពរុស្ស៊ីអាចត្រូវបានគេមើលឃើញ ចូលទៅជិតរថក្រោះ Leopard 2A4 ដែលទាហានអ៊ុយក្រែនបោះបង់ចោលទៀតផង។
ហើយកាលពីខែសីហា ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងបានរៀបចំការតាំងពិព័រណ៍អាវុធលោកខាងលិចដែលរឹបអូសបាននៅជិតទីក្រុងមូស្គូផងដែរ ដោយបង្ហាញសព្វាវុធនិងគ្រឿងសឹកច្រើនប្រភេទរាប់ចាប់ពីរថពាសដែកអាមេរិក M-113 និង CV90-40s របស់ស៊ុយអែត រហូតដល់រថក្រោះ AMX-10RCR របស់បារាំង និងរថពាសដែក Bushmaster របស់អូស្ត្រាលី។
សរុបមក ការតាំងពិព័រណ៌នោះ បានបង្ហាញពីសព្វាវុធជាង៨៧០ប្រភេទ ដែលរឹបអូសដោយកងកម្លាំងរុស្ស៊ី រួមទាំងគ្រឿងសឹកផលិតដោយសូវៀត និងអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ចាត់វិធានការឆ្លើយតបទៅ ហ្វាំងឡង់ ចំពោះការចូលអង្គការណាតូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


